លោក ហ្សេលេនស្គី៖ អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ ក្នុងការ ពិភាក្សាពីលក្ខន្តិកអព្យាក្រឹតជាមួយរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ប្រទេសរបស់លោកប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បី ពិភាក្សាអំពីលក្ខន្តិកអព្យាក្រឹត ដែលជាផ្នែក មួយ នៃ កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី.។ ប៉ុន្តែការផ្លាស់ប្តូរនឹង ត្រូវ ធានាដោយភាគីទីបី ហើយដាក់ឱ្យធ្វើប្រជាមតិ។
លោក ហ្សេលេនស្គី បានថ្លែងនៅក្នុងបទសម្ភាសន៍ តាម ប្រព័ន្ធវីដេអូ ជាមួយអ្នកសារព័ត៌មានរុស្ស៊ី នៅថ្ងៃអាទិត្យម្សិល មិញថា ការធានាសន្តិសុខ, អព្យាក្រឹតភាព និងលក្ខន្តិកៈគ្មាន នុយក្លេអ៊ែរនៃរដ្ឋរបស់យើង… យើងត្រៀមខ្លួនជាស្រេច ដើម្បី ទៅ ធ្វើដំណើរឆ្ពោះរកវា… ដែលទាំងនេះជាចំណុចសំខាន់ បំផុត ទោះបីជាអាជ្ញាធរក្រុងម៉ូស្គូព្រមានប្រឆាំងនឹងសំណើ នេះក៏ដោយ។ លោក ហ្សេលេនស្គី បន្តថា សន្ធិសញ្ញា សន្តិភាពណាមួយរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ត្រូវតែមានការ ធានា ពីភាគីទី៣ដែរ ហើយត្រូវឆ្លងកាត់ការបោះឆ្នោត ប្រជាមតិជា មុន សិន។
បើតាមលោក ហ្សេលេនស្គី សន្ធិសញ្ញា ឬកិច្ចព្រមព្រៀង សន្តិភាពនឹងមិនអាចសម្រេចបានឡើយ បើគ្មានការដក កងទ័ពរុស្ស៊ី និងបទឈប់បាញ់ពេញលេញមួយ។
បន្ថែមលើនេះ លោក ហ្សេលេនស្គី ក៏បានច្រានចោលការ ព្យាយាមដណ្តើមយកទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីទាំងអស់ឡើងវិញដោយកម្លាំងបាយផងដែរ ហើយថា វានឹងនាំ ទៅរកសង្រ្គាមលោកលើកទី៣៕
ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា