អ៊ុយក្រែន-សហរដ្ឋអាមេរិកព្រមព្រៀងគ្នាជំរុញ ឱ្យបណ្តា រដ្ឋ សហភាពអឺរ៉ុប ដាក់បន្ថែមសម្ពាធទណ្ឌកម្មឱ្យកាន់ តែធ្ងន់ ធ្ងរលើរុស្ស៊ី
កៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អាឡិចស៊ី រ៉េសនីកូវ ថ្លែងថា លោកកំពុងមានអារម្មណ៍សុទិដ្ឋិនិយម ដោយប្រយ័ត្នប្រយែង បន្ទាប់ពីកិច្ចពិភាក្សាជាមួយឥស្សរជន សំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយ លោក ប្រធានាធិបតី ចូ បៃដិន នៅរដ្ឋធានី Warsaw ប្រទេស ប៉ូឡូញ កាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ក៏បានចូលរួមកិច្ចប្រជុំនេះ រួមជាមួយនឹងរដ្ឋមន្ត្រី ការបរទេសអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា ផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោក គូលេខា បានបញ្ជាក់ថា ប្រទេសរបស់លោកបានទទួលការសន្យា បន្ថែម ពីសហរដ្ឋអាមេរិក អំពីរបៀបដែលកិច្ចសហប្រតិបត្តិការ ការពារជាតិរបស់យើងនឹងវិវត្តន៍។
លោក គូលេខា បានបង្ហើបឱ្យដឹងថា អ៊ុយក្រែន-អាមេរិកបាន ព្រមព្រៀងគ្នាលើមធ្យោបាយតាមដែលអាចធ្វើទៅបាន ក្នុង ការដាក់សម្ពាធលើរដ្ឋសហភាពអឺរ៉ុប ដើម្បីដាក់សម្ពាធឱ្យ ពួកគេដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបានបញ្ជាក់ថា លោក ចូ បៃដិន បានធ្វើបច្ចុប្បន្នភាពរដ្ឋមន្ត្រី អ៊ុយ ក្រែន ទាំងពីរស្តីពី កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីប្រមូលផ្តុំពិភពលោកគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាសកម្មភាពបន្តរបស់ ខ្លួនក្នុងការធ្វើឱ្យលោកប្រធានាធិបតី ពូទីន ទទួលខុសត្រូវ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាក្នុងប្រទេសប៉ូឡូញខាងលើនេះ គឺ ជាជំនួបទល់មុខគ្នាលើកដំបូងរវាងលោក បៃដិន និងមន្ត្រីជាន់ ខ្ពស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុក របស់ រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា