លោក ហ្សេលែនស្គី៖ អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ដើម្បី ដោះដូរអ្នកទោសជាមួយរុស្ស៊ី

កៀវ៖ សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន រាយ ការណ៍ថា លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យថ្លែងថា ប្រទេសរបស់លោកបានត្រៀម ខ្លួន រួចជាស្រេចហើយ ដើម្បីធ្វើការដោះដូរអ្នកទោសទាំងអស់ ជាមួយរុស្ស៊ី នៅមុនពេលបញ្ចប់អរិភាព។

លោក ហ្សេលេនស្គី បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដូច្នេះថា ខ្ញុំជឿជាក់ថា មាន កិច្ចព្រមព្រៀងមួយដើម្បីផ្លាស់ប្តូរអ្នកគ្រប់គ្នាសម្រាប់អ្នករាល់គ្នា… ខ្ញុំមានតួលេខអ្នកទោស ដូច្នេះសូមធ្វើការផ្លាស់ ប្តូរចំនួននេះ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្ថែមថា ទីក្រុងកៀវក៏ចង់ ប្រគល់សាកសពទាហានរុស្ស៊ីទៅឱ្យសាច់ញាតិរបស់ពួកគេវិញផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ឧប នាយក រដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី អ៊ីរីណា វ៊ែរីសឈូក ថ្លែងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរអ្នកទោសលើក ដំបូងចាប់តាំងពីជម្លោះចាប់ផ្តើម។

ទាហានអ៊ុយក្រែន ១០នាក់ដែលយោធារុស្ស៊ីចាប់ខ្លួន ត្រូវ បានដោះលែង ជាថ្នូរនឹងទាហានរុស្ស៊ី ១០នាក់ដែល កង កម្លាំង អ៊ុយក្រែនចាប់ខ្លួន។ បើតាមលោកស្រី វ៊ែរីសឈូក អ៊ុយក្រែនក៏បានប្រគល់ទៅឱ្យរុស្ស៊ីផងដែរ នូវនាវិកស៊ីវិល រុស្ស៊ីចំនួន ១១នាក់ដែលត្រូវបានជួយសង្គ្រោះពីកប៉ាល់ លិចនៅជិតទីក្រុងអូដេសា ជាថ្នូរនឹងនាវិកជនស៊ីវិលអ៊ុយក្រែន ១៩នាក់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner