អគារពេទ្យព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជាកូរ៉េ ដាក់សម្ពោធផ្លូវការនៅមន្ទីរ ពេទ្យព្រះអង្គឌួង (Video Inside)
សំណង់សុខាភិបាលសម្រាប់ការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ត្រូវបានដាក់សម្ពោធប្រើប្រាស់ហើយ ក្រោមការអញ្ជើញចូល រួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពិធីសម្ពោធអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ តម្លៃ៨លានដុល្លារដែលជំនួយឥតសំណងរបស់រដ្ឋាភិបាល កូរ៉េខាងត្បូង ថ្ងៃទី២៨មីនា បានញ្ជើញចូលរួមផងដែរពីឯកអគ្គរដ្ឋទូតកូរេខាងត្បូង លោក ផាក ហ៊ឹងក្យុង។
អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការ សាងសង់ អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្តីរីករាយក្នុងពិធីសម្ពោធនិងថ្លែងការអរគុណចំពោះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលបានជួយកម្ពុជាក្នុងការកសាងការអភិវឌ្ឍន៍ប្រទេសសាជាថ្មី និងសម្តេចបញ្ជាក់ថាការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាតឹកតាងនៃផ្លៃផ្កានៃចំណងទំនាក់ ទំនងរវាងកម្ពុជានិង សាធារណរដ្ឋកូរេដែលមានចំនងទំនាក់ទំនងការទូតជាមួយគ្នា ២៥ឆ្នាំ មកហើយ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអំពាវនាវការជួយជំរុញផ្ទេរបច្ចេកវិទ្យាសុខាភិបាលថ្មីៗចុង ក្រោយពីក្រុមអ្នកឯកទេសសុខាភិបាលកូរ៉េមកក្រុមជំនាញសុខាភិបាលកម្ពុជាប្រយោជន៍ ដើម្បីប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីទាំងនោះបំរើដល់ប្រជាពលរដ្ឋខ្មែរ។