លោក ហ៊ុន ម៉ាណែត កោតសរសើរយុវជនគណបក្សក្នុងខេត្តកំពង់ធំ (Video Inside)
អនាគតបក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែង កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះយុវជនគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំនៅក្នុង ពិធីមួយកាលពីចុងសប្តាហ៍កន្លងមកនេះ។ ខេត្តកំពង់ធំ នាជំនាន់អតីតកាល គឺជាខេត្តដែលរង នឹងការបំផ្លាញខ្ទេចខ្ទាំដោយសារតែ សង្គ្រាម។
លោក ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងសម័យដែលមានសន្តិភាពពេញលេញក្រោម នយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តកំពុងតែបន្តពង្រីកសក្តានុពលរបស់ ខ្លួនឆ្ពោះទៅ រកវឌ្ឍនភាពរុងរឿងបន្ថែមទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីរាជការនិង ពលរដ្ឋ ជាពិសេសការបន្តជំរុញរបស់យុវជនបក្សបន្ថែមទៀត។