សម្តេចនាយករដ្ឋមន្ត្រីបង្ហាញការសោកស្តាយជុំវិញមនុស្សបន្តស្លាប់ដោយចរាចរណ៍ (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបង្ហាញនូវក្តីសោកស្តាយដែលគ្រោះថ្នាក់ចរាចរណ៍បង្កមនុស្ស ស្លាប់និងរបួសចេះតែបន្តមាន ដែលគ្រោះថ្នាក់ស្លាប់និងរបួសមិនស្រាកស្រានដោយសារបញ្ហា ចំណោទចរាចរណ៍នោះ នឹងធ្វើឱ្យបញ្ហាសង្គមកាន់តែមានចំណោទ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃនេះប្រៀបធៀបការស្លាប់ដោយចរាចរណ៍និងការស្លាប់ដោយសារជម្ងឺកូវីដ១៩ ដោយសារតែគ្រោះថ្នាក់ស្លាប់ដោយចរាចរណ៍មានជារៀងរាល់ថ្ងៃគ្មានពេលណាលោះឡើយ។
យោងតាមក្រសួងសាធារណការនិងដឹកជញ្ជួន គ្រោះថ្នាក់ចរាចរណ៍បានបង្ខាតថវិកាជាតិក្នុង មួយឆ្នាំៗប្រមាណ៤៥០លានដុល្លារ។ គ្រោះថ្នាក់ចរាចរណ៍ ដែលមិនធូរស្រាលត្រូវគេបន្ទោស ថាដោយសារតែការបើកបរខ្លះមិនបានគោរពច្បាប់, ការបើកបរខ្លះ ធ្វើឡើងដោយមនុស្សស្រ វឹង, ការបើកបរមិនគោរពអាទិភាព, ការបើកបរប្រជែងគ្នាលើផ្លូវដែលចង្អៀតស្ទើរមិនអាច ចៀសគ្នាបាន និងបញ្ហាខ្លះទៀត ត្រូវបានគេរិះគន់លើមន្ត្រីចរាចរណ៍ខ្លះដែលមានភាពធូរ រលុងក្នុងការអនុវត្តច្បាប់ ។ នៅថ្ងៃច័ន្ទផងដែរ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានធ្វើឱ្យ មានមនុស្សស្លាប់ម្នាក់និង១៩នាក់ទៀតបានរងរបួសធ្ងន់និងស្រាល។