គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង ចំនួន ៦ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការ គជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿង ចំនួន ៦ មានលេខ ១១១ លេខ ១១២ លេខ ១៣០ លេខ ១៣១ លេខ ១៣២ និងលេខ ១៣៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប
ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គជប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
ពាក្យបណ្តឹងទាំង ៦ ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម ៖
ប្ដឹងសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ និង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំនួន ២បណ្តឹង ប្តឹងជំទាស់បេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ២ បណ្តឹងប្តឹងជំទាស់បេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ២ បណ្ដឹង។
សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕ង។ដោយ-រ៉ាវុធ