ប្រមុខការទូតរុស្ស៊ី៖ កិច្ចព្រមព្រៀងរវាងទីក្រុងម៉ូស្គូ-ទីក្រុងកៀវអាចនឹងកើតឡើង នៅក្នុងកិច្ចចរចាឆាប់ៗនេះ
អត្ថបទដោយ៖
ឈឹម ទីណា
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃចន្ទថ្លែងថា វានៅតែអាចទៅរួចសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយនៅឯកិច្ចចរចានាពេលខាងមុខឆាប់ៗនេះ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីលោក ឡារូវ ក្នុងអំឡុងកិច្ចសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយថា លោក ឡារូវ និយាយថា នៅតែមានឱកាសសម្រាប់កិច្ចព្រមព្រៀងមួយ ដោយលោកបានចង្អុលបង្ហាញថា រុស្ស៊ីបានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាន នូវលទ្ធផលជោគជ័យមួយនៅឯកិច្ចចរចានាពេលខាងមុខនេះជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែនបានបើកការចរចាចំនួនបីលើកដោយផ្ទាល់នៅក្នុងប្រទេសបេឡារូស ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ហើយលើកទី៤ បានចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនា តាមរយៈសន្និសីទតាមវីដេអូខុនហ្វើរិន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា






ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។