ស្លាប់មនុស្ស ១៩នាក់ អំឡុងពេលបាញ់ប្រហារក្នុងពិធីជប់លៀងមួយនៅម៉ិកស៊ីកូ
អត្ថបទដោយ៖
លន់ សារ៉ាត
ម៉ិកស៊ីកូ៖ មនុស្ស ១៩នាក់ត្រូវបានបាញ់សម្លាប់ នៅភាគកណ្តាលប្រទេសម៉ិកស៊ិក ក្នុងពេលមានពិធីជប់លៀងមួយ ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Rustinajas នៃរដ្ឋ Michoacan ប្រទេសម៉ិកស៊ីកកាលពីថ្ងៃអាទិត្យ។
អាជ្ញាធរបានឲ្យដឹងថា សាកសពចំនួន ១៩នាក់ ត្រូវបានរកឃើញ ក្នុងនោះមានបុរស ១៦នាក់ និងស្ត្រី ០៣នាក់ ដែលមានរបួសដោយគ្រាប់កាំភ្លើង ។ សេចក្តីរាយការណ៍បន្ថែមថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ទោះជាយ៉ាងណា អាជ្ញាធរ មិន បាន ប្រាប់ ពី មូលហេតុ នៃ ការ បាញ់ ប្រហារ នេះ ទេ។ ប៉ុន្តែរដ្ឋ Michoacan និង Guanajuato គឺជារដ្ឋដែលមានអំពើហិង្សាបំផុតចំនួនពីររបស់ម៉ិកស៊ិក ដោយសារតែសង្គ្រាមអំណាចរវាងក្រុមគូប្រជែង ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងសកម្មភាពខុសច្បាប់ផ្សេងទៀត រួមទាំងការជួញដូរឥន្ធនៈជាដើម៕ ប្រែសម្រួលដោយ ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ