ក្នុងឱកាសសម្ពោធផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នឹងមានការផ្តល់ជូនតម្លៃពិសេសរហូតដល់ ៧០% ដល់អតិថិជន
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ដែលមានការផ្តល់ជូនប្រូម៉ូសិនពិសេសៗ រហូតដល់៧០% រួមទាំងការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតសំរាប់អតិថិជន។
ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បែងចែកជា៥ជាន់ ដែលជាបណ្តុំហាងយីហោជាតិ និងអន្តរជាតិ មានបម្រើជូនសេវាកម្ម ដូចជា ហាងអាហារនិងភេសជ្ជៈ, ហាងសម្លៀកបំពាក់, ហាងគ្រឿងអេឡិចត្រូនិក និងកន្លែងកម្សាន្ត, ដែលផ្តល់លក្ខណៈងាយស្រួលសម្រាប់អថិតិជនអាចស្វែងរកអ្វីៗក៏បាននៅទីនេះ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ខាងមុខនេះ យើងខ្ញុំមានបណ្តាហាងដែលមានការផ្តល់ជូនប្រូម៉ូសិនសន្ធឹកសន្ធាប់ដល់អតិថិជន រួមមានដូចខាងក្រោម៖
• ប្រភេទភោជនីយដ្ឋាននិងភេសជ្ជៈ មានដូចជា ហាងអាហារ Louisiana, ហាងPotato Corner, ភោជនីយដ្ឋានចិន Yaxin, ហាងនំបុ័ង Masao, ហាងភីហ្សា PAPA JOHN’S, ហាងអាហារសមុទ្រ BONG CRAB, ហាងអាហារ STEAKLUB, ហាងម្ហូបខ្មែរ Pha K’nhey, ហាងសាច់អាំងកូរ៉េ Misigga BBQ, ហាងកាហ្វេ Amazon និង ហាងកាហ្វេ Starbucks។
• ប្រភេទហាងសម្លៀកបំពាក់ មានដូចជា៖ ESP, WAVERA, Ltd, ESPADA, Ten11, Xtep, ROUTIN និង ហាងស្បែកជើង Nata ។
• ហាងផលិតផលកុមារ មានដូចជា៖ ហាងសម្លៀកបំពាក់កុមារ Balabala, ហាងផលិតផលកុមារនិងទារក Babymoov។
• មជ្ឈមណ្ឌលទំនិញ និងកម្សាន្ត មានដូចជា៖ ផ្សារទំនើប Chip Mong Supermarket, ហាងអេឡិចត្រូនិច K’four, ហាងសម្ភារៈប្រើប្រាស់ទូទៅ Miniso, ហាងកាបូប Maison, មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii, មជ្ឈមណ្ឌលកម្សាន្ត NEO Game Acade និង រោងភាពយន្ត LEGEND PREMIUM។
• ហាងផលិតផលសុខភាពនិងសម្រស់ មានដូចជា៖ ឱសថស្ថាន U Care Pharmacy, ហាងផលិតផលសម្រស់ Nature Republic , ហាង Bose, ហាង SIMPL’SELF, ហាង SWAN, ហាង AISLE & CO, និង ហាងវ៉ែនតា Eye Care។
រង់ចាំអីទៀត! កមុ្មវិធីដ៏សម្បូរបែប រួមទាំងការចំណេញពីប្រូម៉ូសិនផ្សេងៗ នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលចាប់ផ្តើមពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២នេះតែម្តងពីបណ្តាហាងនានា ដូចជម្រាបជូនខាងលើ! តោះមកលេងទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោម៖
https://www.facebook.com/chipmongsensok
https://www.facebook.com/ChipMongMalls
https://t.me/chipmongmalls