នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម)
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្ក្រាបជាក់ស្តែកករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ០០នាទី នៅចំណុចផ្ទះលេខV២៤៨ផ្លូវបេតុង ក្រុមទី១២ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួន ។
មន្ត្រីនគរបាលខណ្ឌ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង ចិន្តា ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះកើតហេតុខាងលើ ។ មន្ត្រីនគរបាលខណ្ឌបានបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានអង្គុយកត់ឆ្នោតវៀតណាម ត្រូវបានកំលាំងសមត្ថកិច្ច ធ្វើការបង្រ្កាបឃាត់ខ្លួន រួមនឹងវត្ថុតាងយកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសួរនាំ ។
បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌ បានកសាងសុំណុំរឿង ចាត់ការតាមនិតិវិធី ៕ ដោយ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។