ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈរក្សាប្រេងទុក

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈរក្សាប្រេងទុក ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈ ឬគោលនយោបាយ ដើម្បីរក្សាប្រេងទុក ដោយមិនពឹងផ្អែកលើវិស័យឯកជន ដែលជាការត្រៀមទប់ស្កាត់ហានិភ័យណាមួយ កើតចេញពីតម្លៃប្រេងឡើងថ្លៃនាពេលខាងមុខ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner