សម្ដេចតេជោ ៖ បេក្ខជននាយករដ្ឋមន្រ្តី ឆ្នាំ២០២៣ គឺ ហ៊ុន សែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០២៣ដដែល ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចតេជោ បានថ្លែងថា នៅក្នុងគណបក្សប្រជាជនកម្ពុជា សម្ដេច នៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០២៣ដដែល ខណៈ ឯកឧត្តម ហ៊ុន ម៉ាណែត គ្រាន់តែជាបេក្ខជនបំរុងទុក ។ សម្ដេចថា ចំពោះ រូបសញ្ញាទេវត្តារបស់បក្ស គឺអត់ដូរទៅណាទេ ព្រោះគណបក្សប្រជាជនកម្ពុជា មានសញ្ញាទេវតា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖ ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន្តរបស់គណបក្សប្រជាជនកម្ពុជា ខ្ញុំនៅតែឈរជានាយករដ្ឋមន្រ្តីដដែល នៅការបោះឆ្នោតឆ្នំាក្រោយ។ នេះជាការសម្រេចចិត្តពីគណបក្សប្រជាជន ហើយសូមឱ្យមានការគាំទ្រ ពីការសម្រេចចិត្តពីគណបក្សប្រជាជនផងដែរ បើមិនអញ្ចឹងវិបត្តិ នឹងកើតមានឡើង ឧទាហរណ៍ បើ ហ៊ុន សែន ស្លាប់បាត់ទៅ តើអ្នកណាបន្តវេន្តជំនួស អញ្ចឹងបានជាគេត្រៀមបំរុង ផ្សេងៗថែមទៀត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner