ពពែ និងចៀម ជាដំណោះស្រាយដ៏ល្អក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ

អត្ថបទដោយ៖
AMS OneMinute

ប្រជាជននៅទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា បានដាក់ពង្រាយសត្វពពែ និងចៀមជាង១ ០០០ក្បាល ឱ្យស៊ីស្មៅធម្មជាតិ នៅលើផ្ទៃដីប្រហែល ២១២ហិកតា នៅភាគខាងជើងតំបន់ Natomas ។ តំបន់នេះ ជាតំបន់សំបូរថ្ម ដែលធ្វើឱ្យពិបាកក្នុងការជម្រះស្មៅ ដោយសារការប៉ះទង្គិចរវាងម៉ាស៊ីនជម្រះ និងថ្ម ដែលបង្កជាផ្កាភ្លើងនាំឱ្យមានភ្លើងឆេះព្រៃខ្នាតធំ។ សត្វពពែ និងចៀម អាចបញ្ជៀសនូវបញ្ហានេះ និងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីន និងកម្លាំងពលកម្ម ព្រមទាំងមិនប៉ះពាល់ដល់បរិស្ថាន។

🎥 ABC10

ads banner