រដ្ឋមន្ត្រីក្រសួងការងារ៖ ពេញមួយសប្តាហ៍ អង្គការអន្តរជាតិ ខាងការងារបានពិនិត្យឃើញយ៉ាងច្បាស់ពីការវិវត្តវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា
ភ្នំពេញ៖ ពេញមួយសប្តាហ៍នេះ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារឬ ហៅកាត់ថា អាយឡូ (ILO) ដែលដឹកនាំ ដោយ លោក តាកាណូប៊ូ តេរាម៉ូតូ(Takanobu) Teramoto និង សហការីបានមកបំពេញបេសកកម្មនៅកម្ពុជាចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ក្រៅពីជួបពិភាក្សាជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូក៏បានជួបពិភាក្សា ជា មួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ និងដៃគូសង្គម ផ្សេង ទៀត ដើម្បីស្វែងយល់ពីស្ថានភាព និងវឌ្ឍនភាពនៃការ អនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា តាមរយៈកិច្ចប្រជុំដ៏មមា ញឹកពេញមួយសប្តាហ៍ជាមួយភាគី និងស្ថាប័នពាក់ព័ន្ធ កន្លង ទៅ បេសកកម្មបានពិនិត្យឃើញយ៉ាងច្បាស់អំពីស្ថានភាព ពិតនៃការវិវត្តវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំត្រីភាគី ដែលមានការចូលរួមពីតំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងសហជីព និងតំណាង និយោជក ជាមួយប្រតិភូបេសកកម្មដោយផ្ទាល់ ធ្វើឡើង នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង គណៈប្រតិភូបេសកកម្មផ្ទាល់របស់អាយឡូ បានសម្តែង នូវអំណរគុណចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្តល់កិច្ចសហការយ៉ាងពេញលេញ ក្នុងការបំពេញ បេសកកម្មនៅកម្ពុជាដំណើរទៅដោយរលូន ហើយបាន សម្រេចទៅតាមគោលបំណងនៃបេសកកម្មរបស់ខ្លួន។
គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអោយប្រសើរឡើងនូវ សិទ្ធការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ បើទោះជានៅមានបញ្ហា សេសសល់ក៏ដោយ បន្ទាប់ពីបានជួបធ្វើការជាមួយ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហជីព តំណាងនិយោជក និងដៃគូសង្គមនានាដែលធ្វើការពាក់ព័ន្ធនិងសិទ្ធការងារ ដើម្បី ស្តាប់នូវមតិយោបល់ និងសំណូមពរទាំងឡាយ ដើម្បីយកមក ធ្វើសេចក្តីសន្និដ្ឋាន សម្រាប់ផ្តល់ជាអនុសាសន៍ដល់គ្រប់ភាគី យកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានា បាននូវសិទ្ធិការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ដូចដែល មាន ចែងក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិខាង ការងារ ជាពិសេសអនុសញ្ញាលេខ ៨៧ និង៩៨ ដែល រាជរដ្ឋាភិបាលកម្ពុជាពិតជាមានការប្តេជ្ញាខ្ពស់ណាស់ ក្នុងការ ខិតខំអនុវត្តស្របតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈការខិតខំ ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ ស្តីពី របបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោ បាយ ជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គោលនយោបាយទេសន្តរប្រវេសន៍ការងារ គម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា និងកម្មវិធីការងារសមរម្យសម្រាប់ ប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ ៥ដំណាក់កាល ហើយ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា ដោយសារតែ កម្ពុជាបានអនុវត្តបានយ៉ាងល្អនូវ នយោបាយពាណិជ្ជកម្ម អន្តរជាតិផ្សាភ្ជាប់ និងបទដ្ឋានការងារអន្តរជាតិ និងកិច្ចសហ ប្រតិបត្តិការយ៉ាងល្អជាមួយអង្គការអន្តរជាតិខាងការងារដែលធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានានូវការការពារ សិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ បានជាវិស័យកាត់ ដេរ ផលិតស្បែកជើង និងការបូប បានរីកចំរើនយ៉ាងខ្លាំង និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០។ ជាក់ស្តែង វិស័យនេះបានចាប់ផ្តើមជាមួយ នឹង រោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើង ជាង១ ២០០រោងចក្រ ដែលមានកម្មករនិយោជិត ប្រមាណ ៨០ម៉ឺននាក់។ តម្លៃនៃការនាំចេញនៅក្នុងវិស័យនេះបាន កើ នឡើងពី ២២៧ លានដុល្លារអាម៉េរិក ដល់ ៩ ៧៦៨ លា នដុល្លារ អាម៉េរិក ក្នុងរយៈពេលដូចគ្នា។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ មានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣ ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤៦៤, សហព័ន្ធសហជីពចំនួន ២៥៧, សហភាពសហជីពចំនួន ៤០, និងសមាគមនិយោជកចំនួន ១២។
ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាសហជីពថ្មីចំនួន ២៦២។ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តសេរីភាព សមាគម នៅព្រះរាជាណាចក្រកម្ពុជាអាចធ្វើឡើងបាន តាម រយៈច្បាប់ស្តីពីសហជីព និងច្បាប់ផ្សេងទៀតដែលមាន ដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ។ ហេតុនេះ ប្រទេសកម្ពុជាមិនត្រឹមតែមាន ប្រព័ន្ធ ច្បាប់ដែលធានាយ៉ាងទូលំទូលាយនូវការអនុវត្តសេរីភាពក្នុងការបង្កើតសមាគមប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់នូវជម្រើសជាក់ស្តែងសម្រាប់ការអនុវត្តសេរីភាពនៃសមាគមផងដែរ។ ប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ ជនណា ម្នាក់ក្នុងការចូលរួមសហជីពណាមួយ ដោយផ្អែកលើឆន្ទៈ របស់ ពួកគេឡើយ។ សេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាព ក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែងក្នុង ក្របខ័ណ្ឌ ច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់ និងធានាក្រោមច្បាប់នៃ ព្រះ រាជាណាចក្រកម្ពុជា៕ដោយ៖ម៉ាដេប៉ូ