រដ្ឋលេខាធិការក្រសួងបរិស្ថាន ៖ កម្ពុជាត្រូវការថវិកាជាច្រើន សម្រាប់ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យមាន និរន្តរ ភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ក្រសួងបរិស្ថាន រហូត ដល់ប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹង ជាង ៧,២លានហិកតា មកទល់បច្ចុប្បន្ន ក្នុងនោះ សហគមន៍ ការពារធម្មជាតិទាំងអស់ ស្ថិតនៅតំបន់ការពារធម្មជាតិ មាន ចំនួន ១៧៤សហគមន៍។ ជាមួយនឹងចំនួន ផ្ទៃដីដ៏ច្រើននេះ តំបន់ការពារធម្មជាតិទាំងនេះ គឺត្រូវការ ការគ្រប់គ្រងការពារ ជាចាំបាច់។

ការគ្រប់គ្រង ការពារនេះ គឺទាមទារនូវថវិកាជាច្រើនទៀត ដើម្បី ឱ្យតំបន់ការពារធម្មជាតិទាំងអស់មាននិរន្តរភាព និង លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំរិញតំបន់ទាំងនោះ។នេះជាការឡើងរបស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខា ធិការក្រសួងបរិស្ថាន បញ្ជាក់ឡើងនៅក្នុងឱកាសអញ្ជើញជា អធិបតីភាព ក្នុង ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ហិរញ្ញប្បទាន ប្រកបដោយចីរភាពសម្រាប់ការគ្រប់គ្រង តំបន់ ការពារធនធានធម្មជាត និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» (CSLEP) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបានបន្តថា ៖ «សព្វថ្ងៃនេះ កម្ពុជាគឺមានថវិកា ប្រមាណជាង ១០០លានដុល្លារ សម្រាប់ការពារគ្រប់ គ្រងតំបន់ការពារធម្មជាតិប្រចាំឆ្នាំ តែថវិកានេះ គឺពុំទាន់គ្រប់ គ្រាន់សម្រាប់តម្រូវការជាក់ស្ដែងនោះទេ។ ហេតុដូចនេះ ទើបក្រសួងកំពុងព្យាយាមរកប្រភពចំណូលបន្ថែមទៀត»។

ឯកឧត្តម បានបញ្ជាក់បន្តថា បច្ចុប្បន្ន ក្រសួងបរិស្ថាន បាន អនុវត្តថវិកាកម្មវិធី មានន័យថាជារៀងរាល់ឆ្នាំលើកជាថវិកា សម្រាប់អនុវត្តបរិស្ថានគំរូ នៅទូទាំងប្រទេស ក្នុងនោះមាន ការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ។ ដូច្នេះ សម្រាប់ ថវិកា ដែលយកអនុវត្តគម្រោងទាំងនេះ នៅមានកម្រិតនៅ ឡើយ ត្រង់ចំណុចនេះ ក្រសួងត្រូវធ្វើការកៀងគរ ប្រភពថវិកា ផ្សេងៗពីដៃគូអភិវឌ្ឍន៍នានា។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះបានឱ្យដឹងថា សម្រាប់ថវិកា ដែល ក្រសួងគិតគូរ បង្កើននោះ គឺតាមរយៈការអនុវត្តគម្រោង «រេដបូក» ដោយអាចលក់ឥណទានកាបូន ដែលក្រសួង បរិស្ថាន ខិតខំប្រឹងគ្រប់គ្រងថែរក្សាគម្រប់ព្រៃឈើនៅតាម តំបន់ការពារធនធានធម្មជាតិនានាទូទាំងប្រទេសកម្ពុជា ដើម្បី យកថវិកាទាំងនេះទៅបម្រើការងារអភរិក្ស និងអភិវឌ្ឍន៍ សហគមន៍ជាដើម។

ឯកឧត្តមបន្តថា «បច្ចុប្បន្ននេះ គឺយើងមា នថវិកា ប្រមាណជាង ១០០លានដុល្លារ សម្រាប់ធ្វើការងារគ្រប់គ្រង ការពារ និង អភិរក្សប្រចាំឆ្នាំ។ អញ្ចឹងថវិកានេះវានៅមានកម្រិតស្តួចស្តើង ដែលគិតគូរអំពីជម្រើសហិរញ្ញប្បទាន ប្រកបដោយចីរភាព នេះ សម្រាប់ធានាការពារ គ្រប់គ្រង និងអភិរក្សធនធាន នៅ ក្នុង ពេលខាងមុខនេះ»។

ឯកឧត្តម សៅ សុភាព បានបន្ថែមថា សម្រាប់ការងារការពារ អភិរក្ស ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍ សហគមន៍ មូលដ្ឋានពាក់ព័ន្ធ។ ដោយឡែកថវិកាដែលក្រសួងបរិស្ថាន បានខិតខំកៀរគរនេះ គឺមួយចំណែកក៏ត្រូវបានចូលរួម ជួយ បម្រើដល់កិច្ចការងារអភិវឌ្ឍន៍សហគមន៍ ។ ដូច្នេះ ការងារ អភិរក្សធនធានធម្មជាតិនៅកម្ពុជា ត្រូវការចាំបាច់ការចូលរួម ពីប្រជាសហគមន៍នៅក្នុងមូលដ្ឋានជាដើម។

ក្រៅពីការការពារតំបន់ការពារធម្មជាតិ ៧,២លានហិកតានេះ ការជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិក៏ជាគោលដៅសំខាន់ផងដែរ។

លោក ប៉ាវឡូ ដាឡា ស្ទេឡា( Paolo Dalla Stella) អ្នក ជំនាញគោលនយោបាយបរិស្ថានរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬយូអិនឌីភី(UNDP) ជាដៃគូសំខាន់លើ ការងារ នេះ លើកឡើងថា យូអិនឌីភី រីករាយនឹង សហការលើការងារ នេះ ដើម្បីធ្វើយ៉ាងណា ការពារគ្រប់គ្រង អភិរក្សតំបន់ការពារ ធម្មជាតិទាំងនេះឱ្យមានប្រសិទ្ធភាព និងជួយដល់ ប្រជាពល រដ្ឋ ក្នុងសហគមន៍ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យមានជីវភាពល្អប្រសើរ។

អាស្រ័យដោយសារតែមានកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ ប្រទេសកម្ពុជា បាន លក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃ តាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបាន ថវិកា សរុបប្រមាណ ១១,៦លានដុល្លារ សម្រាប់ទ្រទ្រង់ដល់ ការ ការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជា សហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ ហិរញ្ញប្ប ទាននិរន្តរភាព៕ ដោយ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner