ឆេះឃ្លាំងមួយកន្លែងផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយបាន ឆេះ ឃ្លាំងមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះជួយអន្តរាគមន៍បានទាន់ពេល។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចឃ្លាំង អេតចាយ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ម្ចាស់ទីតាំងឈ្មោះ ឡេង លឹមអៀង ភេទ ប្រុស អាយុ ៤២ឆាំ្ន មុខរបរម្ចាស់ឃ្លាំង។

របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ ដំបូងឆ្លង ចរន្តអគ្គិសនី បណ្ដាលឱ្យឆាបឆេះប្រភេទសំណង់ថ្មប្រក់ ស័ង្កសី ទំហំ ២០ម៉ែត្រ គុណ ៥០ម៉ែត្រ។ ក្នុងករណី គ្រោះថ្នាក់ អគ្គិភ័យនេះ បណ្ដាលឱ្យឆេះខូចខាតសម្ភារៈ ក្រដាសប្រហែល៣០ភាគរយ និងពុំបណ្ដាលឱ្យឆេះ រាល ដាលដល់អ្នកក្បែរខាងឡើយ។ តែសំណាងល្អ ក្នុងករណី គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរង របួស នោះទេ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ច បានប្រើប្រាស់រយៈពេល៣០នាទី ដើម្បីបានបាញ់ពន្លត់ ឱ្យ រលត់ ទៅវិញជាស្ថាពរ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner