អភិបាលខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀន គ្រឿងញៀននៅស្រុកស្អាង

កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្រ្តីនៃមន្ទីរពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរ ស្រុក ស្អាង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ។

ក្នុងដំណើរចុះពិនិត្យកាលពីពីថ្ងៃទី៣១ខែមីនាឯកឧត្តម អភិបាល ខេត្ត បានមានប្រសាសន៍ថា ស្រុកស្អាងនៅចុង ឆ្នាំ២០២២ ខាងមុខ នឹងទទួលមានមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដំបូងបំផុត នៅក្នុង ភូមិសាស្រ្តស្រុកស្អាង ក៏ដូចជាក្នុងខេត្តកណ្ដាល។ មណ្ឌល គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុង ខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង។

អគារ ត្រូវបានសាងសង់លើផ្ទៃដី ១០ ហិកតា ។ មាន ២១អគារ រួម មានអគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគារ រោង ជាង នៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរ ពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់ កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់ រួច រាល់ប្រមាណជាង ៧៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ ការ សាងសង់នៅចុងឆ្នាំ ២០២២ នេះ។

ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពី បញ្ចប់ការ សាងសង់រួច មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀននេះ អាចទទួលព្យាបាល និងអ្នកញៀន គ្រឿងញៀនបានប្រមាណជាងពីរពាន់នាក់៕ដោយ៖រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner