សហរដ្ឋអាមេរិកជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីរុស្ស៊ី និងអ៊ុយក្រែនជាបន្ទាន់ ព្រោះបារម្ភពីសុវត្ថិភាព
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកនៅ ថ្ងៃព្រហស្បតិ៍ ប្រកាសឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលបច្ចុប្បន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គួរតែចាកចេញជាបន្ទាន់ ដោយ ព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានចាប់ឃុំខ្លួន និងធ្វើបាប ដោយមន្ត្រីសន្តិសុខរុស្ស៊ី ដោយសារបញ្ហាសញ្ជាតិ របស់ពួក គេ។
សេចក្តីណែនាំអំពីការធ្វើដំណើររបស់ក្រសួងការបរទេសអាមេរិក ដែលជំរុញឱ្យពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរ នៅក្នុងប្រទេសរុស្ស៉ី និងអ៊ុយក្រែន ចាកចេញជាបន្ទាន់នោះ ត្រូវបានធ្វើឡើងបន្ទាប់ពីជនជាតិអាមេរិកម្នាក់ត្រូវបានឃុំខ្លួនដោយអាជ្ញាធររុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺតារាបាល់ បោះឈ្មោះ Brittney Griner។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក នេត ប្រាយ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំ ថ្ងៃនៅ Foggy Bottom ថា ពលរដ្ឋអាមេរិកទាំងអស់នៅរុស្ស៊ី និងអ៊ុយក្រែនគួរតែចាកចេញជាបន្ទាន់។ លោកបន្តថា ការ ណែនាំអំពីការធ្វើដំណើររបស់អាមេរិកត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងពីរបាយការណ៍ដែលមន្ត្រី សន្តិសុខ រុស្ស៊ី បាន ធ្វើបាប និងចាប់ឃុំខ្លួនពលរដ្ឋអាមេរិក ទាំងនៅក្នុង ប្រទេស អ៊ុយក្រែន និងរុស្ស៊ី៕
ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា