រុស្ស៊ីដាក់បញ្ចូលមេដឹកនាំកំពូលៗ របស់អឺរ៉ុបទៅក្នុងបញ្ជីខ្មៅ ដើម្បីសងសឹកនឹងការដាក់ទណ្ឌកម្មប្រទេសខ្លួន
ម៉ូស្គូ៖ ថ្នាក់ដឹកនាំកំពូលរបស់សហភាពអឺរ៉ុបត្រូវបានហាម ឃាត់ មិនឱ្យចូលប្រទេសរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹង សកម្មភាពមិនរាក់ទាក់របស់ប្លុកនេះ ដែលក្រសួងការបរទេស រុស្ស៊ីបានអះអាងថា កំពុងជំរុញឱ្យទំនាក់ទំនងជាមួយរុស្ស៊ី ធ្លាក់ ចូលទៅក្នុងភាពជាប់គាំង។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការរឹតបន្តឹងនឹង អនុវត្ត ចំពោះថ្នាក់ដឹកនាំកំពូលរបស់សហភាពអឺរ៉ុប ស្នងការអឺរ៉ុប មួយ ចំនួន និងប្រធានស្ថាប័នយោធាសហភាពអឺរ៉ុប ក៏ដូចជា សមាជិកភាគច្រើនលើសលប់នៃសភាអឺរ៉ុប ដែលមានគោល នយោបាយប្រឆាំងនឹងរុស្ស៊ី។
បញ្ជីខ្មៅនេះក៏រួមបញ្ចូលផងដែរនូវសមាជិករដ្ឋាភិបាល និង សភា នៃ រដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន ក៏ដូចជាប្រព័ន្ធ ផ្សព្វផ្សាយ ដែលតាមទស្សនៈរបស់ទីក្រុងម៉ូស្គូនោះ ពួកគេ បានទទួលខុសត្រូវដោយផ្ទាល់ចំពោះការលើកកម្ពស់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយខុសច្បាប់ ការរំលោភបំពាន សិទ្ធិ និងសេរីភាពអ្នកនាំពាក្យរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសរស្ស៊ីបានបញ្ជាក់ថា គោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលត្រូវ បានណែនាំជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន គឺ “ហួសកម្រិតទាំងអស់”។
បើតាមសេចក្តីថ្លែងការណ៍ ចេតនារបស់សហភាពអឺរ៉ុប គឺ ច្បាស់ណាស់ថា ដើម្បីបង្ខំឱ្យរុស្ស៊ីបោះបង់ចោលផល ប្រយោជន៍ សំខាន់ៗរបស់ខ្លួន។
សកម្មភាពរបស់សហភាពអឺរ៉ុបមិនត្រឹមតែជំរុញឱ្យទំនាក់ទំនងជាមួយរុស្ស៊ីធ្លាក់ចូលទៅក្នុងភាពជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព និងសន្តិសុខរបស់ ប្រជាពលរដ្ឋខ្លួន ក៏ដូចជាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និង សេដ្ឋកិច្ច ពិភពលោកផងដែរ ៕
ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា