ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ការសម្ពោធផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាការបង្ហាញនូវការគាំទ្រការអភិវឌ្ឍន៍ទីផ្សារកម្ពុជា (មានវីដេអូ)

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អបអរសាទរជាមួយនឹងការបើកឱ្យដំណើរការផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលនេះជាការវិវត្តន៍ថ្មីមួយទៀតរបស់ក្រុមហ៊ុនជីបម៉ុង ដែលជាការបង្ហាញនូវការគាំទ្រការអភិវឌ្ឍន៍ ទីផ្សារ ចាត់ទុកថានេះគឺជាការរីកចម្រើន ដែលចាត់ទុកថាទាំងអស់គ្នា បានរួមដំណើរប្រកបទៅដោយភាពស្វាហាប់នៅក្នុងការអភិវឌ្ឍន៍ជាតិ និងស្ថេរភាពសង្គមដល់ជាតិមាតុភូមិរបស់យើង ទទួលបាននូវសេចក្តីសុខរយៈពេល៤៣ឆ្នាំ។

ឯកឩត្តមមានប្រសាសន៍ថា «ការវិវត្តន៍នេះបង្ហាញឱ្យឃើញភាពត្រឹមត្រូវចំពោះការដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ការដឹកនាំប្រកបទៅដោយសក្តានុពលនេះ ដែលចាត់ទុកជាឆ័ត្រសម្រាប់ ប្រជាជាតិ និងម្លប់ប្រជាជនកម្ពុជាមានសេចក្តីសុខ និងសេចក្តីចម្រើន ក៏ដូចជាការលើកកម្ពស់កិត្តិយសរបស់ជាតិយើង។ »


បន្ថែមពីលើនេះ ឯកឩត្តម ក៏បានលើកឡើងពី ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបង្កើតការងារដល់យុវជនកម្ពុជា ដែលនេះជាកត្តាចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់ឱកាសការងារក្នុងស្រុក។
សូមបញ្ជាក់ថា ជាង៤ឆ្នាំមកនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគទឹកប្រាក់ជាង ៥០០លានដុល្លារសហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍផ្សារទំនើបធំៗ ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួនក្នុងវិស័យផ្សេងៗទៀត។


សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោម៖
https://www.facebook.com/chipmongsensok
https://www.facebook.com/ChipMongMalls
https://www.youtube.com/watch?v=nC8ZoHLGmNU&t=3s

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner