លោក ហ្សេលេនស្គី៖ តួកគីត្រៀមខ្លួនរួចរាល់ ដើម្បីក្លាយ ជា អ្នកធានាសន្តិសុខដល់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឌីមៀ ហ្សេលេនស្គី បាន បង្ហោះសារនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍ថា លោក បានពិភាក្សាអំពីជំហានឆ្ពោះទៅរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ជាមួយសមភាគីលោក តាយយីប អឺដូហ្គាន់។

ក្នុងអំឡុងការសន្ទនាគ្នាតាមទូរស័ព្ទ លោក ហ្សេលេនស្គី បាន កត់សម្គាល់ពីកម្រិតខ្ពស់នៃការរៀបចំកិច្ចចរចារបស់គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ នាឱកាសនោះដែរ មេដឹកនាំអ៊ុយក្រែនបាននិយាយថា លោក កោតសរសើរចំពោះការត្រៀមខ្លួនរបស់តួកគី ដើម្បីក្លាយជា អ្នក ធានាសន្តិសុខអ៊ុយក្រែន។

គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីបានបញ្ចប់ការចរចាសន្តិភាព ទល់មុខគ្នាជាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃ អង្គារសប្តាហ៍នេះ។ ក្នុងអំឡុងកិច្ចចរចានោះ ទីក្រុងកៀវ បាន ស្នើឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិថ្មីមួយស្តីពីការធានាសន្តិសុខ ដែលកំណត់កាតព្វកិច្ចសម្រាប់ប្រទេស អ្នក ធានា ក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងករណី មានការ វាយ ប្រហារ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner