វិមានក្រឹមឡាំង៖ ជំនួបលោក ពូទីន និងលោក ហ្សេលេនស្គី អាចធ្វើទៅបាន ដរាបណាកិច្ចព្រមព្រៀងទាំងអស់រវាងរុស្ស៊ី-អ៊ុយក្រែនត្រូវបានបញ្ចប់
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េកូវ ថ្លែង ថា បច្ចុប្បន្ន មិនមានពេលវេលាច្បាស់លាស់សម្រាប់ជំនួប រវាង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នោះទេ ប៉ុន្តែមុន ពេល ដែលវាអាចធ្វើទៅបាន កិច្ចព្រមព្រៀងទាំងអស់រវាង ប្រទេស ទាំងពីរត្រូវតែត្រូវបានបញ្ចប់។
លោក ប៉េកូវ បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា មិនមាន អ្វីផ្លាស់ប្តូរក្នុងរឿងនេះទេ… យើងធ្លាប់បាននិយាយពីមុនថា កិច្ចប្រជុំនៅកម្រិតខ្ពស់បំផុតនឹងកើតឡើង បន្ទាប់ពីបញ្ចប់ ការងារលើកិច្ចព្រមព្រៀង ការយល់ព្រម និងការចាប់ផ្តើម ជាលាយលក្ខណ៍អក្សរដោយមន្ត្រីកំពូល ហើយខ្ញុំនឹងមិន កំណត់ ពេលវេលាច្បាស់លាស់ណាមួយទេ។
កាលពីដើមសប្តាហ៍នេះ ប្រទេសតួកគីដែលបានបដិសេធ មិនព្រមដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែននោះ បានរៀបចំកិច្ចចរចារវាង គណៈ ប្រតិភូទីក្រុងម៉ូស្គូ និងកៀវ។ បន្ទាប់ពីកិច្ចពិភាក្សានោះ អ្នក ចរចា កំពូលរុស្ស៊ីលោក វ៉្លាឌីមៀ មេដឌីនស្គី បានប្រកាសថា អ៊ុយក្រែនបានបង្ហាញសំណើជាលាយលក្ខណ៍អក្សរទាក់ទងនឹងកិច្ចព្រមព្រៀងដែលអាចកើតមានរវាងប្រជាជាតិទាំងពីរ ដែលរួមមានការប្តេជ្ញាចិត្តក្នុងការបោះបង់សមាជិកភាពណាតូ និងអាវុធនុយក្លេអ៊ែរ។
ទន្ទឹមគ្នារដ្ឋមន្ត្រីការបរទេសរុស្សីលោក សឺហ្គៃ ឡារូវ ថ្លែងថា លោកបានចាត់ទុកលទ្ធផលនៃការចរចារនេះថា មានវឌ្ឍន ភាព គួរឱ្យកត់សម្គាល់ ខណៈដែលភាគីអ៊ុយក្រែនបាន បញ្ជាក់ ពីតម្រូវការក្នុងការធានានូវស្ថានភាពមិនស្ថិតក្រោមនុយក្លេអ៊ែរ និងមិនចូលរួមជាមួយអង្គការណាតូ ក៏ដូចជាការដោះស្រាយ បញ្ហានៅតំបន់ឧបទ្វីបគ្រីមៀ និងតំបន់ដុនបាស់ជាអចិន្ត្រៃយ៍ ៕
ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា