លោក វ្ល៉ាឌីមៀ ពូទីន ព្រមានលោកខាងលិចពីវិបត្តិជនភៀស ខ្លួនដ៏ធ្ងន់ធ្ងរថ្មី
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមាន អឺរ៉ុបអំពីរំហូរចូលថ្មីនៃជនចំណាកស្រុកថា បើតាមគំនិត របស់លោកផ្ទាល់នោះ នឹងជៀសមិនរួច ស្របគ្នានឹងវិបត្តិ ស្បៀងអាហារដែរ។
ដោយពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍អំពីទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើទីក្រុងម៉ូស្គូ ពីសំណាក់លោកខាងលិច ជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះ លោក ពូទីន បានរិះគន់អាកប្បកិរិយារបស់អ្នក នយោ បាយ លោកខាងលិចមួយចំនួន ដែលត្រូវបានគេចោទ ប្រកាន់ ថា បានត្រៀមខ្លួនដើម្បីលះបង់ផលប្រយោជន៍ប្រជាពលរដ្ឋ របស់ខ្លួន ដើម្បីរីករាយនឹងការផ្គាប់ចិត្តចៅហ្វាយនាយ និង ចៅហ្វាយនាយនៅបរទេសរបស់ពួកគេ ដោយលោក និយាយ ថា នេះជាទង្វើផ្ទុយពីប្រជានិយម។ ទន្ទឹមគ្នា លោក ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាម ដោះស្រាយបញ្ហាផ្ទាល់ខ្លួនតាមរយៈការចំណាយរបស់ប្រទេសដទៃ និងបង្វែរការស្តីបន្ទោសចំពោះកំហុសសេដ្ឋកិច្ច ផ្ទាល់ខ្លួនមកលើរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ បើតាមគំនិតរបស់លោក ពូទីន បស្ចិមប្រទេសនៅតែបន្តធ្វើការសម្រេចចិត្តដែលកំពុងជំរុញសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកវិបត្តិ ដែលនាំទៅដល់ការ រំខាននៃខ្សែសង្វាក់ផលិតកម្ម និងភស្តុភារ ការកើនឡើង នៃ អតិផរណាពិភពលោក និងការកើនឡើងនៃវិសមភាពដល់ ការធ្លាក់ចុះនៃ កម្រិតជីវភាពរស់នៅរបស់មនុស្សរាប់លាន នាក់ និងគ្រោះទុរភិក្សដ៏ធំនៅក្នុងប្រទេសក្រីក្របំផុត៕ ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា