ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖សម្តេចទាំងពីរ ជានិច្ច ជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស
ភ្នំពេញ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សា ចំនួនបី រួមមាន វិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋម សិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាន ផ្តាំ ផ្ញើការ អបអរសាទរពីសំណាក់ សម្តេចតេជោ នាយក រដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធដាក់ ឱ្យប្រើ ប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះ ដែលជាអំណោយ ដ៏ ថ្លៃថ្លា របស់សម្តេចទាំងពីរ សម្រាប់ក្មួយៗសិស្សានុសិស្ស នៅ ក្នុងរាជធានីភ្នំពេញ និងសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចទាំងពីរ ដែលជានិច្ចជាកាលតែងបានយកចិត្តទុក ដាក់ គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធាន មនុស្ស ។
ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អគារសិក្សាដែលជាអំណោយ របស់ សម្តេចទាំងពីរមានប្រមាណជិត ៥ ០០០ ខ្នង ហើយ ក្នុងនាមនាយករដ្ឋមន្ត្រី សម្តេចតេជោ ក៏តែងបានផ្តល់ អាទិភាព លើកត្តាមនុស្ស ដោយបានណែនាំឱ្យមានការ យកចិត្ត ទុកដាក់លើការពង្រឹងប្រព័ន្ធអប់រំនៅគ្រប់ទី កន្លែង ទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ ស្រយាល និងតំបន់ជាប់ព្រំដែន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតលើកឡើងថាការសម្ពោធ គឺជានិមិត្តរូបនៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បី បម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួម ចំណែក ក្នុងធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការ របស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខ ទាំ ងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃ បច្ចេក វិទ្យា។ ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់ សមត្ថភាព របស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រង ដំណើរ ជីវិតរបស់យើង។ ទន្ទឺមគ្នានេះ ការទទួលបានឱកាស នៃ ការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គម មួយ ដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិត ខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា៖ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការ សំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែល សំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹង អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សា នុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីក ចម្រើន ជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹង ការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវ ចំណុច អវិជ្ជមាន មួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មាន មិន ពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញ អ៊ីនធឺណិតជា ដើម។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងទៀតថា៖ជា ទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើក ចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរសំដៅបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណង ដើម្បី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មាន ចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏ សម្បូរ បែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និង ពង្រីក សក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរក សេដ្ឋកិច្ច បែប ឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការ ខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស៕ដោយ៖វិចិត្រ