សម្ដេចតេជោ ហ៊ុន សែន អនុញាតិឱ្យប្រេសិត ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យលោកជំទាវ បណ្ឌិត Noeleen Heyzer ប្រេសិត ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ( អ.ស.ប ) សម្រាប់ មីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ។

សូមជម្រាបថា លោកជំទាវ បណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ( អ . ស . ប ) សម្រាប់មីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយឯកត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធាន អាស៊ាន ស្តីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ដោយលោកជំទាវ បានទទួលស្គាល់ នូវការលំបាកនានាដែលកម្ពុជា កំពុងប្រឈមក្នុងនាមជា ប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរ ចំពោះ កិច្ចខិតខំប្ររឹងប្រែងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវសម្រាប់ដំណើរការស្វែងរក ដំណោះស្រាយ ចំពោះវិបត្តិមីយ៉ាន់ម៉ា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner