ឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពន្លឿន ការរៀបចំតំឡើងប្រាក់បៀវត្សជូនអតីតយុទ្ធជន

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ សរុបចំនួន ១៥០នាក់ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ដោយបានកំពុងជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពន្លឿន ការរៀបចំតំឡើងប្រាក់បៀវត្សជូនដល់អតីតយុទ្ធនជ ឱ្យបានលឿនឆាប់រហ័សដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិនិងមាតុភូមិ។

ក្នុងនាមឯកឧត្តមផ្ទាល់ជំនួសមុខបងប្អូនអតីតយុទ្ធជន ក៏សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជន ដែលតែងតែគិតគូរខ្ពស់បំផុតពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនអតីតយុទ្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកឡើងទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាជីវភាពរស់នៅ ការជួយកសាងផ្ទះ ផ្តល់ជូនដីធ្លី ចំពោះបងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ និងគ្មានលទ្ធភាព ហើយកន្លងមកបងប្អូនអតីតយុទ្ធជនកម្ពុជា នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏ត្រូវបានដោះស្រាយទទួលបានផ្ទះ និងដីធ្លី មួយចំនួន នៅខេត្តឧត្ថរមានជ័យ រួចហើយផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិសភាព និងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏បានលើកឡើងថា៖សមាគមអតីតយុទ្ធជន កម្ពុជា រាជធានីភ្នំពេញ អនុវត្តតាមគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា តែងតែបានយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខជាប្រចាំនិងដោះស្រាយជីវភាពចំពោះបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រតាមរយៈការជួយឧបត្ថម្ភថវិកា ផ្តល់ជូនគ្រឿងឧបភោគបរភោគ និងដោះស្រាយរកទីជម្រក ជូនដល់បងប្អូនអតីតយុទ្ធជន ដែលគ្មានផ្ទះសំបែងពិតប្រាកដ ជាងនេះថែមទៀត ក្នុងតំណាក់កាលដែលប្រទេសកម្ពុជា រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ បងប្អូនអតីតយុទ្ធជន ក៏ត្រូវបានយកចិត្តទុកដាក់ជាអទិភាពផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩។

នៅក្នុងឱកាសនោះគណៈអធិបតីក៏បានឧបត្ថម្ភថវិកា បងប្អូនអតីតយុទ្ធជន ដែលបានចូលរួម ដោយក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner