ខេត្ត១៩ទើបបញ្ចប់ការចាប់ឆ្នោត កំណត់លំដាប់ លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត (Video Inside)

រាជធានីនិងខេត្តទាំង២៥នៅមិនទាន់បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោត កំណត់លំដាប់ លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំសង្កាត់នីមួយៗនោះឡើយ។ ការចាប់ឆ្នោត កំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បីអាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹក ឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជន ផ្លូវការ នៅក្នុងឃុំសង្កាត់ នោះនិងលទ្ធផលនៃការចាប់ឆ្នោត។

សេចក្តីរាយការណ៍ របស់គជប បានឱ្យដឹងថាគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺមានខេត្ត ចំនួន ១៩នោះទេ ដែលបានបញ្ចប់នូវការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជន នោះ។

ខេត្តទាំង១៩ ដែលបានបញ្ចប់នោះរួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្តាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង តាកែវ កែប ប៉ៃលិន ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ។

គជប បានបន្តថា ការចាប់ ឆ្នោតកំណត់លំដាប់លេខ រៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ទើបបានចំនួន ១ពាន់៦២២ ឃុំ សង្កាត់នោះទេ ក្នុងចំណោមឃុំ សង្កាត់សរុបទាំងអស់ ១ពាន់៦៥២ ។

កម្ពុជាត្រៀមនឹងធ្វើការបោះឆ្នោតឃុំនិងសង្កាត់នៅថ្ងៃទី៥មិថុនាឆ្នាំ២០២២។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner