ក្រសួងសុខាភិបាលដាស់តឿនប្រុងប្រយ័ត្នដល់ពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ (Video Inside)
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនៅថ្ងៃទី១មេសានេះក្នុងការដាស់តឿនពល រដ្ឋត្រូវប្រុងប្រយ័ត្នបង្ការក្សាអនាម័យរៀងៗខ្លួនខណៈដែលរាជរដ្ឋាភិបាលនឹងបើកឱ្យពលរដ្ឋ ទូទាំងប្រទេសសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
ពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ នឹងមាន រវាងពីថ្ងៃទី១៤/១៥និង១៦មេសា។ កម្ពុជាបានផ្អាកការជួបជុំគ្នាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរអស់ រយៈពេល២ឆ្នាំជាប់គ្នារួចមកហើយ។ ការបើកទូលាយឱ្យមានការជួបជុំក្នុងពេលដែលមាន ការដាស់តឿនត្រូវរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩នេះ នៅតែបង្កក្តីបារម្ភដល់ក្រសួងសុខា ភិបាលនៅឡើយទេ។
យោងតាមសេចក្តីណែនាំថ្ងៃទី១មេសារបស់ក្រសួងសុខាភិបាល សេចក្តីប្រកាសដែលមាន៥ទំព័រ បានណែនាំការអនុវត្តវិធានការ៣កុំនិង៣ការពារខ្ជាប់ខ្ជួន, ការលើកទឹកធ្វើតេស្តរហ័សក្នុងករណីសង្ស័យ, ការត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃនិងរក្សា គម្លាតនៅក្នុងពេលស្ថិតទីវត្តអារ៉ាម, ការជួបជុំគ្រួសារឬដំណើរកំសាន្តត្រូវធ្វើដោយលក្ខណៈ គ្រួសារឬលក្ខណៈតូចៗ, ការធ្វើដំណើរតាមរថយន្តត្រូវចៀសវាងមានមនុស្សច្រើននិងប្រុង ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍, និងបុគ្គលម្នាក់ៗត្រូវរក្សាអនាម័យជាប់ជានិច្ច។