តម្លៃប្រេងសាំងថេរក្នុងរយៈ១០ថ្ងៃទៅមុខទៀតនេះ (Video Inside)
តម្លៃប្រេងសាំង បានឋិតនៅថេរ និងថយចុះតិចតួច សម្រាប់ការលក់រយៈពេល១០ ថ្ងៃខាង មុខនេះខណៈដែលតម្លៃប្រេងសាំងក្នុងពិភពលោកកំពុងតែកើនឡើងមិនឈប់ឈរ។
យោងតាម ក្រសួង ពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ចាប់ពីថ្ងៃទី០១ រហូត ដល់ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២២ គឺប្រេងសាំងធម្មតា មានតម្លៃ៥ពាន់២៥០រៀលក្នុង១ លីត្រ ដែល តម្លៃនេះ បាន ថយចុះមកវិញ៥០រៀល បើធៀបទៅការលក់រយៈពេល១០ ថ្ងៃ មុន…ចំណែក ប្រេងម៉ាស៊ូតវិញ មានតម្លៃ៥ពាន់៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺនៅឋេរ បើធៀបទៅ នឹងការលក់រយៈ ពេល១០ ថ្ងៃមុន។
រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច៤សេន ក្នុងមួយ លីត្រ ដើម្បី ជាការ ទប់ ស្កាត់តម្លៃ ប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។ ប្រេងសាំងដែលឡើងថ្លៃបច្ចុប្បន្ន ត្រូវគេពណ៌នាគឺដោយសារតែការដាក់ទណ្ឌកម្មពីពិភពលោក មកលើប្រទេស រុស្ស៊ី ដែលបង្កសង្គ្រាមក្នុង ប្រទេសអ៊ុយក្រែន។
រុស្ស៊ីគឺជាប្រទេសដែលផលិតប្រេងដ៏ធំជាងគេ បង្អស់មួយលើសកលលោក។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា សម្តេច កំពុងតែរៀបចំនូវយុទ្ធសាស្ត្រមួយដើម្បីការៀបចំស្តុកទុកប្រេងនៅក្នុងប្រទេសកម្ពុជា ។