កម្ពុជា២៤ម៉ោងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥០ករណី (Video Inside)

តួលេខឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ មានចំនួន៥០ករណីដែលកើនឡើង ចំនួន១៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ចំនួន ៥០ករណីនៅថ្ងៃនេះគឺជាការឆ្លងក្នុងសហគមន៍ទាំងអស់ ។

កម្ពុជាមិនមានមនុស្សស្លាប់ដោយសារកូវីដ១៩ទេថ្ងៃនេះ។ តួលេខមនុស្សស្លាប់សរុប មាន ចំនួន៣ពាន់៥៤នាក់ជាដដែល។

កម្ពុជាគិតត្រឹមថ្ងៃទី១ខែ មេសា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៥ពាន់៦៨២ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន១ពាន់៨០៨នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន១០២នាក់ថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner