ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនអំណោយដល់នាយ ទាហាន- នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរដូវចូលឆ្នាំថ្មី
ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកអំណោយទៅតាមចំនួនកម្លាំងដែលខ្លួនគ្រប់គ្រង់ដើម្បីយកចែកជូនបន្តដល់បងប្អូននាយទាហាន-នាយ ទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ។
អំណោយក្នុងម្នាក់ៗទទួលបាន សម្លៀកបំពាក់ឯកសណ្ឋានថ្មី មួយកំប្លេរសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ រួមជាមួយ ភេសជ្ជៈ ជែលលាងដៃ និង ត្រីខ ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្នុងឱកាសជួបជុំនេះដែរឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បាន នាំនូវការសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារ ជាពិសេស ជៀសផុតពីជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួម អនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩៕ដោយ៖ប៊ុនហុក