រដ្ឋបាលរាជធានីភ្នំពេញ ៖ នៅរមណីយដ្ឋានវត្ដភ្នំ និងរៀបចំសង្ក្រាន្ត លេងល្បែងប្រជាប្រិយប្រពៃណីជាតិ ជូនបងប្អូន បុណ្យចូល ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ដល់សាធារណៈជនឲ្យបានជ្រាប់ថា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងចំរៀបចំសង្ក្រាន្ត លេងល្បែងប្រជាប្រិយប្រពៃណីជាតិ ជូនបងប្អូន ក្នុងឱកាស បុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ។
យោងផែនការណែនាំលេខ ០២/២០២២ គជបអ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងសេចក្ដីណែនាំលេខ ០០៨/២២ សណន.អ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស.២០២២ ។
យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គ.ស២០២២ ត្រូវនិងថ្ងៃទី១៤_១៦ មេសា ២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្ក្រាន្តវត្តភ្នំ” ដោយមានកម្មវិធីកម្សាន្តសប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងការលេង ល្បែងប្រជាប្រិយ ប្រពៃណីជាតិផ្សេងទៀតដែល មានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានពិធីគោរព ទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២២។ ទន្ទឹមនេះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន អធិកអធម រក្សាបាននូវប្រពៃណីទំនៀម ទម្លាប់ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមរោគ បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំឱ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន រួមទាំង សិល្បក័រ-សិល្បការិនី ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេ ញ និងដូសជំរុញ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ “៣ការពារ និង ៣កុំ” របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដូចជា ការពាក់ម៉ាស់ ការលាងដៃ ជាមួយអាល់កុល ឬ ដែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម ដោយរាល់ការចូលរួមលេងល្បែងប្រជាប្រិយ ឬ ចូលទស្សនា កម្មវិធីនានា នៅក្នុងបរិវេណទីតាំងរៀបចំកម្មវិធី ត្រូវឱ្យសមាមាត្រនឹងបរិវេណទីតាំង ៕ ដោយ ហេង សម្បត្តិ