សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចទទួលបានយន្តហោះគ្រប់កម្រិត និងធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចទទួលបានយន្តហោះគ្រប់កម្រិត និងធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ ។ ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅស្រុកសូនិគម ខេត្តសៀបរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចទទួលបានយន្តហោះគ្រប់កម្រិត ។ សម្តេចបានបន្តថា អាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប-អង្គរ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីអង្គរនេះ ដែលជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ ។
បើតាមរបាយការណ៍របស់ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋមន្ត្រី ប្រតិភូ អម នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និង ជា ប្រធាន គណៈកម្មការ តម្រង់ទិស សម្រាប់ ការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជា អាកាសយានដ្ឋាន អន្តរជាតិ លំដាប់ 4E ជាមួយ ផ្លូវ រត់ ប្រវែង ៣៦០០ ម៉ែត្រ មាន សមត្ថភាព ឱ្យ យន្តហោះ គ្រប់ ប្រភេទ អាច ចុះចត បាន ដោយ បំពាក់ បច្ចេកវិទ្យា ថ្មី បំផុត សម្រាប់ សុវត្ថិភាព និង សន្តិសុខ ដល់ អ្នកដំណើរ ។ គម្រោង សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ តាំង នៅលើ ផ្ទៃដី ទំហំ ៧០០ ហិកតា ស្ថិតក្នុង ភូមិ កៀល ពង ឃុំ ពពេល និង ភូមិ ប្រវាល ឃុំ តា យ៉ ក ស្រុក សូទ្រនិគម ខេត្តសៀមរាប ចម្ងាយ ប្រហែល ៤០ គ . ម . ពី រមណីយដ្ឋាន អង្គរ និង ប្រហែល ៥០ គ . ម . ពី ទីប្រជុំជន ក្រុង សៀមរាប ដែលមាន ចម្ងាយ ឆ្ងាយ មិន ប៉ះពាល់ ដល់ តំបន់ ការពារ បេតិកភណ្ឌ ទៀត ទេ ។ នៅពេល ដាក់ឱ្យ ដំណើរការ ដែល គ្រោង ធ្វើ នៅ ខែតុលា ឆ្នាំ ២០២៣ នេះ អាកាសយានដ្ឋាន នេះ មាន សមត្ថភាព ទទួល អ្ន ក ដំណើរ ប្រមាណ ៧ លាន នាក់ ក្នុង មួយឆ្នាំ ក្នុងដំណាក់កាល ទី ២ ពង្រីក ដល់ ១០ លាន នាក់ និង ដំណាក់កាល ទី ៣ ពង្រីក ដល់ ២០ លាន នាក់ ទៅតាម ដំណាក់កាល នៃ តម្រូវការ ជាក់ស្តែង ៕ ដោយ វណ្ណលុក