ចិន នឹងប្រគល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ មកឱ្យកម្ពុជា បន្ទាប់ពីចប់កុងត្រា ៥៥ឆ្នាំក្រោយ
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសចិន នឹងប្រគល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកឱ្យកម្ពុជាវិញ បន្ទាប់ពីចប់កុងត្រារយៈជាង ៥០ឆ្នាំ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅស្រុកសូនិគម ខេត្តសៀបរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ។
នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៥៥ឆ្នំាក្រោយ ព្រលានយន្តហោះ និងផ្លូវទាំងនេះ ចិននឹងប្រគល់មកឱ្យកម្ពុជា ដែលចិន នាំទុនជាង ១ពាន់លានដុល្លារ ពេលនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងជាកម្មសិទ្ធរបស់កម្ពុជា ។ អ្នកខ្លះប្រើពាក្យថា ម្ស៉ៅរបស់យើង ធ្វើនំឱ្យយើងស៊ី តែឥឡូវម្ស៉ៅយើងមានធនធានដីរបស់កម្ពុជា ហើយចិនយកថវិកាមកវិនិយោគនៅកន្លែងនេះ ហើយ ៥៥ឆ្នាំក្រោយ នៅតែជារបស់កម្ពុជា ហើយជាពភ័ព្វសំណាងរបស់យើង ដែលមានទំនាក់ទំនងល្អ ជាមួយចិន និង ក្រុមហ៊ុន៣ទៀត ដែលបានចូលរូមសាងយន្តហោះនេះ៕ ដោយ វណ្ណលុក