អបអរសាទរ សមិទ្ធផលថ្មីលើទឹកដីមហានគរខេត្ដសៀមរាប
ផ្លូវក្រាលកៅស៊ូដ៏រលោងស្រិលទាំង ៣៨ ខ្សែ ជាចំណងដៃជូនដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលជាទឹកដីពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។ មហាសមិទ្ធផលមួយនេះ ក៏ដូចជាមហាសមិទ្ធផលផ្សេងៗទៀតរាប់មិនអស់ អាចលេចចេញជារូបរាងឡើង គឺអាស្រ័យដោយស្រុកទេសមានសុខសន្តិភាពពេញលេញ ក្រោមការកាច់ចង្កូតនាវាកម្ពុជាដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៏នៃសន្តិភាព និងការបង្រួបបង្រួមជាតិ។ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍរីកចម្រើនអ្វីទាំងអស់។ មានសន្តិភាពទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារនានាជាបន្តបន្ទាប់ទៀត។