សម្តេចតេជោ ហ៊ុន សែន៖ ខេត្តសៀមរាប គឺជាតារារះនៅទិសឧត្តរមួយទៀត ព្រោះយើងមានផ្លូវពីភ្នំពេញ មកសៀមរាបយ៉ាងល្អ
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខេត្តសៀមរាប គឺជាតារារះនៅទិសឧត្តរ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅស្រុកសូនិគម ខេត្តសៀបរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រកាសដាក់ខេត្តសៀមរាប ជាតារារះនៅទិសឧត្តរមួយទៀត ដែលយើងនិយាយដូច្នេះ ដោយសារយើងមានផ្លូវពីភ្នំពេញ មកសៀមរាបល្អស្អាត ហើយយើងកំពុងសាងសង់ព្រលានយន្តហោះខ្នាតយក្សនៅសៀមរាបនេះមួយ វានឹងបម្រើដល់សេវាកម្មរបស់យើង។
សូមជម្រាបថា នៅពេល ដាក់ឱ្យ ដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ មាន សមត្ថភាព ទទួល អ្ន ក ដំណើរ ប្រមាណ ៧ លាន នាក់ ក្នុង ១ឆ្នាំ ក្នុងដំណាក់កាល ទី ២ ពង្រីក ដល់ ១០ លាន នាក់ និង ដំណាក់កាល ទី ៣ ពង្រីក ដល់ ២០ លាន នាក់ ទៅតាម ដំណាក់កាល នៃ តម្រូវការ ជាក់ស្តែង ។
អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ នេះ គឺជា សមិទ្ធផល ថ្មី មួយទៀត ដែល នឹងចូលរួម យ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា នៅពេល អនាគត ជាពិសេស នឹង ផ្តល់ អត្ថប្រយោជន៍ ដល់ បងប្អូន ប្រជា ពលរដ្ឋ ក្នុង តំបន់ ជុំវិញ ដែល សមិទ្ធផល នេះ កើតចេញពី ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត ទឹកចិត្ត ស្នេហា ជាតិ មាតុភូមិ និង ប្រជាជន ប្រកបដោយ បញ្ញាញាណ ដ៏ ឈ្លាសវៃ របស់ សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី ដែលជា បិតា ស្ថាបនិក និង ជា និមិត្តរូប នៃ សុខសន្តិភាព ជាតិ យើង ។ ការដាក់ទុន វិនិយោគ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់ ខាងលើនេះ ដោយ ក្រុមហ៊ុន AIAI ដែល ជា ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ ដល់ ដំណើរការ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ នឹង ក្លាយជា មូលដ្ឋាន ដ៏ សំខាន់ សម្រាប់ ការអភិវឌ្ឍ តំបន់ នេះ នាពេល អនាគត ៕ ដោយ វណ្ណលុក