ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាស៊ាន និងប្រធាននាយកដ្ឋាន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកអញ្ជើញ មកកម្ពុជាដើម្បី បង្កើតចំណងមិត្តភាពជាមួយប្រធានអាស៊ានថ្មី

ភ្នំពេញៈ លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំ អាស៊ាន និងលោកស្រី Joelle Jenny នាយកប្រចាំ តំបន់អាស៊ី អាគ្នេយ៍ និងប៉ាស៊ីហ្វិក អញ្ជើញមកកាន់ប្រទេសកម្ពុជាសម្រាប់ ដំណើរ ទស្សនកិច្ចរយៈពេលពីរថ្ងៃ ដើម្បីកសាងទំនាក់ទំនងឱ្យ កាន់ តែរឹងមាំ ខណៈដែលប្រទេសកម្ពុជាបានទទួលតំណែង ជាប្រធាន អាស៊ាន កាល ពីដើមឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ស្ថានទូតអង់គ្លេសប្រចចាំកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនង រវាង ចក្រភពអង់គ្លេស និងអាស៊ានដ៏រឹងមាំ គឺជាផ្នែកដ៏សំខាន់មួយនៃ ការចូលរួមជាសកល គោលនយោបាយការបរទេស និងឥណ្ឌូប៉ាស៊ី ហ្វិករបស់យើង។ ភាពជាដៃគូសន្ទនាថ្មីរបស់អាស៊ាន បានអនុញ្ញាត ឱ្យ យើងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចក្រភព អង់គ្លេស និងអាស៊ាន និងទទួលបានផលប្រយោជន៍ទៅវិញ ទៅមក។

លោក Jon Larnbe ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន បាននិយាយថា៖ “ចក្រភពអង់គ្លេសមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាវគូសន្ទនាដំបូងគេរបស់អាស៊ាន ក្នុងរយៈពេល ២៥ឆ្នាំ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងធ្វើការកាន់តែជិតស្និទ្ធជាមួយបរទេស កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតលើបញ្ហា ប្រឈ មរួមគ្នាដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួល អាកាស ធាតុ បរិស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំ។ ដំណើរទស្សនកិច្ចរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះភាពជាដៃគូនេះ។

ខ្ញុំទន្ទឹងរង់ចាំដើម្បីបង្ហាញការគាំទ្ររបស់ចក្រភពអង់គ្លេសដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងធ្វើការជាមួយកម្ពុជា ដើម្បី ដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួន នៅក្នុងតំបន់ ដូចជា ការកសាងឱ្យប្រសើរឡើងវិញពីកូ:១៩ ឬក៏ដោះស្រាយផល ប៉ះពាល់ នៃ ការប្រែប្រួលអាកាសធាតុ”។

ចំណែកលោកស្រី Joelle Jerry នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បាននិយាយថា ៖“ចក្រភពអង់គ្លេស បាន ប្តេជ្ញា ចំពោះទំនាក់ទំនងរបស់យើងជាមួយប្រទេសកម្ពុជា ហើយ ខ្ញុំរីករាយដែល បានមកទីនេះម្ដងទៀត។ កម្ពុជានឹងក្លាយជាដៃ គូដ៏សំខាន់សម្រាប់ចក្រភពអង់គ្លេស នៅពេលដែល យើងបង្កើន ការចូលរួមរបស់យើងជាមួយតំបន់ ហើយយើងចង់ពង្រីក ទំនាក់ ទំនងរបស់យើងខ្ញុំកាន់ក ស៊ីជម្រៅ។ កម្ពុជាក៏មានតួនាទីសំខាន់ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយចក្រភពអង់គ្លេសក្នុង នាមជាដៃ គូសន្ទនាអាស៊ាននៅឆ្នាំដំបូង បានផ្ការទ្រដល់ការ ធ្វើជាប្រធានរបស់កម្ពុជា”។

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច នេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន និងនាយក ប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នឹងជួបប្រជុំជាមួយ រដ្ឋលេខាធិការ ជាច្រើនរូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធានឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២៕ ដោយៈ ពលជ័យ

ads banner