ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមបញ្ចប់ករណី ឬការងារទាំងឡាយដែលចាប់ផ្តើមពីពេល មុនឲ្យបានចប់រួចរាល់ ដោយគ្មានជំនួយ។ ប្រហែលជាលោកអ្នកនឹងមានជម្លោះជាមួយមិត្ត រួមការងារ និងថ្នាក់លើ ដូច្នេះវាជាការល្អប្រសើរបំផុតក្នុងការបន្តទំនាក់ទំនងល្អជាមួយពួក គេឲ្យបានតិចបំផុត។ គួរកត់សម្គាល់ផងដែរ ថាលោកអ្នកកំពុងមានអំណោយផលផ្នែកគំនិត មិនមែនផ្នែកលុយកាក់ និងសម្ភារៈនោះទេ ដូច្នេះសូមកំណត់ការប៉ងប្រាថ្នា និងយកចិត្តទុក ដាក់ក្នុងការបង្កើតថ្មី។ ក្រៅពីនេះ សូមកុំបោះបង់ចោលពេលវេលា និងថាមពលទៅលើកិច្ច ព្រមព្រៀង ពីព្រោះអ្នកមិនអាចបានទៅដល់ការយល់ដឹងនោះទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកជៀសឲ្យផុតពីការរិះគន់ ចំពោះខ្លួនឯង។ អ្នកអាចនឹងដោះស្រាយបញ្ហាណាមួយបានដោយការមិនបៀតបៀនចំពោះ ខ្លួនឯង ឬការសង្ស័យដែលមិនចាំបាច់។ ក្នុងពេលនេះសូមអនុវត្តការងារដោយភាពស្ងប់ ស្ងៀម កុំបោះជំហានធំពេក ហើយបើរក្សាការងារឲ្យនៅក្នុងស្ថានភាពដដែលសិនទើបជាការ ល្អប្រសើរជាង។ ថ្ងៃនេះសមស្របជាមួយការនិយាយជាសាធារណៈ ហើយបើទោះបីជា យ៉ាងណាក៏ដោយសូមកុំវាយតម្លៃស្ថានភាពដែលបានកើតឡើងស្រួលពេក។ លើសពីនេះ អ្នកគួរពឹងអាស្រ័យលើខ្លួនឯងឲ្យបានច្រើនជាងអ្នកដទៃ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងាររបស់អ្នកហាក់មានឧបស័គ្គច្រើន ហើយនឹងពិបាកទទួលបានផលណាស់ ដូច្នេះសូមកុំប្រថុយប្រថាន ឬធ្វេសប្រហែសនឹងការ ងារណាមួយឡើយ។ ព្យាយាមបញ្ចប់ការងារឲ្យបានទាន់ពេលវេលា ហើយកុំបង្ករភាពតាន តឹងណាមួយឡើយ។ ទន្ទឹមនឹងនេះ ស្ថានភាពខាងក្រៅក៏ហាក់បង្ករភាពតានតឹងដល់អ្នកផង ដែរ ដូច្នេះសូមមានការអត់ធ្មត់បន្ថែមទៀត។ លើសពីនេះ ប្រហែលជាលោកអ្នកត្រូវការពេល វេលាបន្ថែមទៀត ដើម្បីបំពេញការងារ ដូច្នេះគួរគ្រប់គ្រងពេលវេលាឲ្យបានតឹងរឹងបំផុត។ ដោយឡែក លោកអ្នកនៅតែរកច្រកចេញពីបញ្ហាបានប្រសិនបើព្យាយាមយល់ពីវា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើសកម្មភាពធំដុំណាមួយឡើយ ពីព្រោះផលចំណេញ ឬទិន្នផលដែលអ្នកទទួលបានហាក់មានកំរិតណាស់។ ក្នុងនោះអ្នក នៅតែអាចប៉ងប្រាថ្នា ឬធ្វើកិច្ចការដែលខ្លួនចង់ធ្វើ ប៉ុន្តែវាគ្រាន់តែត្រូវការយកចិត្តទុកដាក់ ច្រើនទាំងកំលាំងកាយចិត្ត។ បើទោះបីជាលោកអ្នកហាក់មិនបានមើលឃើញនូវភាពរីក ច្រើននៅរវាងពេលព្រឹកក្តី ក៏ចំណុចវិជ្ជមាននៅពេលថ្ងៃ និងពេលល្ងាចអាចនាំមកនូវភាព លូតលាស់ និងជោគជ័យបានយ៉ាងគាប់ចិត្ត។ ដោយឡែក លោកអ្នកទទួលបានបញ្ញាវាងវៃ ភាពរហ័សរហួន និងការបំពេញការងារដោយមិនមានបញ្ហាក្នុងទំនាក់ទំនង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមអនុវត្តការងារក្នុងថ្ងៃនេះជាមួយនឹងគម្រោង ផែនការដែលអ្នកបានរៀបចំប៉ុណ្ណោះ។ ការផ្លាស់ប្តូរភ្លាមៗនឹងមិនអាចរកឃើញដំណោះ ស្រាយ និងភាពងាយស្រួលណាមួយនោះទេ។ លើសពីនេះ មិនចាំបាច់បញ្ចេញសមត្ថភាព វិជ្ជាជីវៈទៅលើការងារដែលមិនសក្តិសមនឹងអ្នក ឬដែលមិនមែនស្ថិតក្រោមការទទួលខុស ត្រូវរបស់អ្នកនោះទេ ពីព្រោះវាមានតែបង្ករការលំពាកដល់អ្នកប៉ុណ្ណោះ។ ការទទួលខុសត្រូវ របស់អ្នកទៅលើការងាររបស់ខ្លួនគឺជាការត្រឹមត្រូវបំផុតសម្រាប់អនុវត្តកិច្ចការងារក្នុងពេល នេះ។ ក្រៅពីនេះ សូមព្យាយាមបំពេញការងារដោយពឹងអាស្រ័យលើខ្លួនឯង ទើបមិនកើត ទោសកំហុស។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារ និងមុខរបរអាជីវកម្មរបស់លោកអ្នកមាន អំណោយផលល្អប្រសើរណាស់។ អ្នកអាចចាកចេញពីស្ថានភាពចាស់ ឬស្ថិតក្នុងស្ថានភាព ដដែលបានដោយគ្មានអ្វីមកជំទាស់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះផលលាភដែលនឹងកើត ឡើងនៅក្នុងថ្ងៃនេះហាក់មានភាពសមរម្យជាមួយនឹងកំលាំង ព្រមទាំងដើមទុនដែលអ្នក ដាក់ចេញ។ ដោយឡែក លោកអ្នកក៏ត្រូវមានភាពវិជ្ជមានខ្លាំងផងដែរ។ កុំសង្ស័យដែលមិន ចាំបាច់ កុំបញ្ចេញមតិរិះគន់ដែលគ្មានប្រយោជន៍។ ក្រៅពីនេះ លោកអ្នកអាចប្រមូលគំនិត ដើម្បីបំពេញការងារបានល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការងារ។ លោកអ្នកអាចទាមទារការគាំទ្រពីមនុស្សនៅជុំវិញខ្លួន ដ៏ដូចជាដៃគូជំនួញ បានល្អណាស់។ ចំណែកផលលំបាក និងបញ្ហាទាំងឡាយដែលទាក់ទងនឹងការងារទាំងអស់ នឹងត្រូវបានដោះស្រាយឲ្យជ្រះស្រលះ ដូច្នេះផលលាភទំាងឡាយក្នុងថ្ងៃនេះនឹងផ្តល់ជូន ដល់អ្នកយ៉ាងពេញចិត្ត។ ក្នុងករណីដែលមានការស្នើសុំសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ សូមកុំបោះបង់ចោលឲ្យសោះ។ ក្រៅពីនេះ សូមគ្រប់គ្រងចិត្តមិនឲ្យគេចចេញពីការគ្រប់គ្រង ជាដាច់ខាត ក្រែងមានគ្រោះដោយសារការជឿជាក់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ ជំនួញជួញដូរ និងមុខរបរផ្សេងៗមាន លំនឹងយ៉ាងប្រសើរ។ ថ្ងៃនេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារបានទៅតាមបំណងប្រាថា្ន ហើយផលលាភក៏នឹងកើនឡើងច្រើនផងដែរ។ ក្នុងពេលស្របគ្នានេះអ្នកអាចជួបនូវបញ្ហា មួយចំនួន ប៉ុន្តែសូមកុំមានការព្រួយបារម្ភពីព្រោះទាំងនេះជាហេតុការណ៍បណ្តោះអាសន្ន ប៉ុណ្ណោះ។ លោកអ្នកមិនចាំបាច់ត្រូវបង្ខំខ្លួនឯងទៅក្នុងស្ថានភាពតានតឹងពេកនោះទេ តែគួរ បណ្តោយហេតុការណ៍ខ្លះទៅតាមធម្មជាតិ ពីព្រោះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកអាច រកច្រកចេញគ្រប់ហេតុការណ៍ទាំងអស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យត្រៀមខ្លួនទទួល យកអំណោយផលដ៏ប្រសើរសម្រាប់អភិវឌ្ឍន៍ស្ថានភាពការងារក្នុងពេលនេះ និងទៅអនា គត។ អ្នកអាចកែប្រែរាល់ភាពតានតឹង បញ្ហាប្រទាក់ក្រឡា និងភាពមិនចុះសម្រុងផ្សេងៗ។ ប្រសិនបើអ្នកនឹងធ្វើជំនួញវិញ នោះផលលាភកើនឡើងក្នុងកំរិតខ្ពស់បំផុត។ ប៉ុន្តែទាក់ទង នឹងរឿងលុយកាក់ សូមមានការចែករំលែកខ្លះ ឬចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយលោកអ្នកឲ្យមានលទ្ធភាពទូលំទូលាយក្នុងទំនាក់ទំនង និងយល់ដឹងពីស្ថានភាព ដែលអ្នកគួរតែបោះជំហាន។ ក្នុងពេលដែលអ្វីៗមានភាពត្រចេះត្រចង់ ចូរកុំភ្លេចការខិតខំ ប្រឹងប្រែងដើម្បីទៅដល់គោលដៅ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តសន្យាផ្តល់ជូនលោកអ្នកនូវពត៌មានដែល គួរឲ្យចាប់អារម្មណ៍បំផុតនៅពេលល្ងាច។ សូមថ្លៃងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងសម្របខ្លួនយ៉ាងល្អបំផុតកន្លងមក ពីព្រោះអ្នកអាចប្រើប្រាស់ពេលវេលានេះទាញយក ប្រយោជន៍នៅពេលនេះ ព្រមទាំងអាចសាងគ្រឹះសម្រាប់អនាគតការងារផងដែរ។ ផ្ទុយទៅវិញ ទំនាក់ទំនងនៅក្នុងពេលនេះបែរជាមិនសូវល្អទៅវិញ។ លោកអ្នកអាចមាន ជម្លោះមួយចំនួនជាមួយមិត្តរួមការងារ ហើយភាពមិនចុះសម្រុងនោះច្រើនតែទាក់ទងនឹង ការអនុវត្តការងារតែម្តង។ អាស្រ័យហេតុនេះសូមកំណត់ដែនគ្រប់គ្រងជាថ្មី។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារថ្ងៃនេះប្រហែលជាមិនអាចបំពេញសេចក្តីប្រាថ្នារបស់អ្នក បាននោះទេ។ ផលចំនេញហាក់នៅឆ្ងាយពីការទទួលបាន បើទោះបីជាលោកអ្នកខិតខំប្រឹង ប្រែងយ៉ាងណាក្តី ដូច្នេះសូមកុំចំណាយលុយកាក់ ឬពេលវលាច្រើនពេក។ គួររក្សាអ្វីៗឲ្យនៅ ដដែល ហើយរងចាំឳកាសល្អប្រសើរជាងនេះនៅថ្ងៃមុខ។ លើសពីនេះ លោកអ្នកអាចទទួល បានការខកបំណងក្នុងការរំពឹងនូវមុខតំណែងខ្ពស់ ឬប្រធានបទទាំងឡាយណាដែលហួស ពីការទទួលបន្ទុករបស់អ្នក។ ផ្ទុយទៅវិញ លោកអ្នកនៅតែអាចធ្វើទំនាក់ទំនងតូចធំ ក្នុងក្រៅ មានល្អ ដូច្នេះនេះជាចំណុចវិជ្ជមានសម្រាប់អ្នកដើម្បីជួសជុលស្ថានភាពការងារ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យភ្ជាប់សារសំខាន់ ចំពោះភាពបរាជ័យក្នុងអាជីពតូចតាចទាំងនោះទេ។ លោកអ្នកកំពុងស្ថិតនៅលើផ្លូវដែល ត្រឹមត្រូវ វាគ្រាន់តែអ្នកត្រូវការពេលវេលា និងកំលាំងច្រើនបន្តិចប៉ុណ្ណោះ។ ប៉ុន្តែក៏សូមរក ពេលសម្រាកខ្លះ ដើម្បីអនុញ្ញាតឲ្យលោកអ្នកដកឃ្លាចេញពីបន្ទុកការងារ ទទួលបានភាព រីករាយ និងទស្សនៈថ្មីៗផងដែរ។ លើសពីនេះលោកអ្នកមិនចាំបាច់ត្រូវពឹងពាក់អាស្រ័យទៅ លើអ្នកដទៃច្រើនពេកទេ ប៉ុន្តែព្យាយាមយល់ដឹង និងបំពេញការងារដោយខ្លួនឯង។ ប្រសិនបើអ្នកអាចធ្វើបាន នោះផលលាភនឹងសំណាងល្អនឹងនាំត្រឡប់មកវិញជាមិនខាន។
ចំណាំ៖
ឆ្នាំទាំង៣ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងលុយកាក់ និងសម្ភារៈនឹងកើត ឡើង។ តួនាទី និងស្ថានភាពថ្មីនៃការងារក៏នឹងកើតឡើងចំពោះអ្នកផងដែរ។