សហភាពអឺរ៉ុបចាត់ទុកអ្នកការទូតរុស្ស៊ីមួយចំនួនជាបុគ្គលមិនរាក់ទាក់ និងបណ្តេញចេញពីប្រទេស

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាព អឺរ៉ុប លោក Josep Borrell នៅថ្ងៃអង្គារថ្លែងថា សហភាពអឺរ៉ុប (EU) បានប្រកាសថា អ្នកការទូតរុស្ស៊ីមួយចំនួនដែលធ្វើការនៅ ទីក្រុង ព្រុចសែល ជាបុគ្គលមិនរាក់ទាក់ ឬអមិត្ត ហើយបានបញ្ជាឱ្យពួកគេ ចាកចេញពីប្រទេសម្ចាស់ផ្ទះបែលហ្ស៊ិក។

លោក Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ យ៉ាង ដូច្នេះថា ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តចាត់ទុកមន្ត្រីមួយចំនួននៃ បេសកកម្មអចិន្ត្រៃយ៍នៃសហព័ន្ធរុស្ស៊ីប្រចាំសហភាពអឺរ៉ុប ជាបុគ្គល មិនរាល់ទាក់ ឬអមិត្ត (Persona non grata) សម្រាប់ការចូលរួម ក្នុង សកម្មភាពដែលផ្ទុយនឹងឋានៈការទូតរបស់ពួកគេ។

បើតាមលោក Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ បរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហភាពអឺរ៉ុបត្រូវបាន កោះហៅទាក់ទងការសម្រេចចិត្តនេះ។

គួរបញ្ជាក់ថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនក៏ បាន ប្រកាសកាលពីថ្ងៃអង្គារផងដែរ អំពីការសម្រេចចិត្តរបស់ពួកគេ ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេស៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner