មេដឹកនាំអឺរ៉ុប៖ សម្ព័ន្ធមិត្តនឹងដាក់ទណ្ឌកម្ម លើរុស្ស៊ី បន្ថែម ទៀត ជុំវិញករណីស្លាប់ជនស៊ីវិលរាប់រយនាក់ នៅទីក្រុងប៊ូឆា
ព្រុចសែល៖ មេដឹកនាំអឺរ៉ុបពឹងផ្អែកលើរុស្ស៊ីសម្រាប់ការ ផ្គត់ផ្គង់ ថាមពលរបស់ពួកគេ ហើយមានការស្ទាក់ស្ទើរក្នុង ការដាក់ទណ្ឌកម្មលើវិស័យនេះ។ ប៉ុន្តែរបាយការណ៍នៃ អំពើឃោរឃៅនៅទីក្រុងប៊ូចា ប្រទេសអ៊ុយក្រែន បានជំរុញ ឱ្យពួកគេផ្លាស់ប្តូរផ្លូវ។
ជាក់ស្តែង ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុនដឺឡេអេន នៅថ្ងៃអង្គារបានស្នើសុំការហាមឃាត់ លើការនាំចូលធ្យូងថ្មពីរុស្ស៊ី ខណៈទំហំពាណិជ្ជកម្មប្រចាំ ឆ្នាំមានទឹកប្រាក់ ៤.៣ពាន់លានដុល្លារ។ លោក វ៉ុនដឺឡេអេន បាននិយាយថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មបុគ្គល បន្ថែម ទៀត, ណែនាំការរឹតបន្តឹងបន្ថែមទៀតលើធនាគារ និងរារាំង នាវារុស្ស៊ីពីការចូលចតកំពង់ផែអឺរ៉ុប។ បន្ថែមលើនេះ អឺរ៉ុប បាននិងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅសហរដ្ឋអាមេរិកលើការដាក់ពិន័យជាច្រើនទៀត។ ពួកគេក៏កំពុង ព្យាយាម កាត់ផ្តាច់សេដ្ឋកិច្ចរុស្ស៊ី និងបញ្ឈប់លំហូរនៃការ វិនិយោគ ផងដែរ។
មន្ត្រីនៅក្នុងក្រសួងរតនាគារជាតិអាមេរិកបានរារាំងប្រជាជនរុស្ស៊ី ពីការប្រើប្រាស់ប្រាក់ដុល្លារដើម្បីសងបំណុលរបស់ ពួកគេ។ ប្រការនោះនឹងបង្ខំឱ្យមន្ត្រីនៅទីក្រុងម៉ូស្គូកាត់បន្ថយទុនបំរុងរបស់ពួកគេ និងបង្កើនហានិភ័យនៃការខាតបង់៕
ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា



