ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពរបស់អ្នកព្យាករណ៍ថាគ្មានភាពអវិជ្ជមានសោះឡើយទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈ ដូច្នេះសូមរីករាយ និងបន្តសកម្មភាពការងារទាំងឡាយដែលអ្នកកំពុងប្រតិបត្តិ ឬដែលមានគម្រោងធ្វើក្នុងពេលនេះ។ បញ្ហាទាំងអស់ត្រូវបានដោះស្រាយជានិច្ច ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលពេលទេ។ ក្រៅពីនេះលោកអ្នកទទួលបានបញ្ញាវាងវៃ និងសមត្ថភាពដោះស្រាយបញ្ហាយ៉ាងរលូន ហើយថែមទាំងអាចធ្វើការវាយតម្លៃទៅលើស្ថានភាពជុំវីញខ្លួនបានល្អ។ ដោយឡែក​ លោកអ្នកអាចធ្វើប្រាស្រ័យទាក់ទងនានាបានល្អ។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  លោកអ្នកកំពុងមានភាពជោគជ័យខ្លាំងចំពោះភារកិច្ចការងារនានា ប៉ុន្តែត្រូវប្រមូលគំនិត។ កុំចំណាយពេលគិតរឿងរ៉ាវ ឬការងារដែលមិនសូវត្រឹមត្រូវនឹងសមត្ថភាព និងបទពិសោធន៍អ្នក។ សូមចំណាំថា ត្រូវពិនិត្យការងារឲ្យបានច្រើនមុននឹងប្រគលការងារនោះចេញ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការភ្លេចភ្លាំង ឬកំហុសដោយអចេតនា។ ដោយឡែក ក្នុងពេលនេះ ភាគច្រើនលោកអ្នកអាចដោះស្រាយ និងរកច្រកចេញពីស្ថានភាពនានាបានយ៉ាងល្អ។ មិនត្រឹមប៉ុណ្ណោះលោកអ្នក៏អាចការ ពារគំនិតយោបល់របស់ខ្លួនបានដោយសេរី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មរបស់អ្នកកំពុងមានសញ្ញាណនៃភាពរីកចម្រើនដ៏ធំ ដូច្នេះសូមកុំខ្លាចក្នុងការសុបិន្ត បណ្តាក់ទុនលើមុខរបរថ្មី ឬសម្រេចការងារដែលអ្នកប៉ងប្រាថ្នា។ បើទោះបីជាពេលនេះលោកអ្នកមិនទាន់មានឳកាសអនុវត្តការងារទាំងអស់ដែលបានដាក់ចេញ។ បើទោះបីជាយ៉ាងនេះក្តី សូមរក្សាគម្រោងការ និងគោលគំនិតរបស់អ្នកសម្រាប់អនាគតការងារ។ ក្រៅពីនេះសូមកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ព្យាយាមរក្សាគំលាត និងមានភាពស្ងៀមស្ងាត់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត។ លើសពីនេះ ប្រហែលជាលោកអ្នកត្រូវបង្កើនកិច្ចទំនាក់ទនងបន្ថែមជាមួយថ្នាក់លើ ដើម្បីមានឳកាសយល់ដឹងពីបញ្ហាបានច្រើន និងអាចបត់បែនដោយងាយស្រួល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការច្នៃប្រឌិត។ អ្នកអាចបញ្ចប់ការងារដែលបានចាប់ផ្តើមពីមុនបានយ៉ាងល្អ ក៏ប៉ុន្តែកុំទាន់ចាប់ផ្តើមគម្រោងថ្មីប្រញាប់ពេក។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ ក្នុងពេលនេះសូមលោកអ្នករក្សាដែនកំណត់សម្រាប់ការធ្វើទំនាក់ ទំនង។ ម្យ៉ាងទៀត ចូរធ្វើយ៉ាងណាកុំលូកលាន់ការទទួលខុសត្រូវរបស់អ្នកដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន​ពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត។  ក្រៅពីនេះលោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់។ ផ្ទុយទៅវិញ​ ប្រហែលជាលោកអ្នកជួបភាពរឹងស្ទះខ្លះទាក់ទងនឹងការធ្វើដំណើរ ដូច្នេះមិនចាំបាច់គួរកុំទៅឆ្ងាយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។ សូមគេចពីជម្លោះឲ្យបាន ហើយបញ្ហារបស់អ្នកដទៃមិនត្រូវយកខ្លួនទៅបៀតទេ។ ក្នុងនោះដែរសូមយកចិត្តទុកដាក់លើបញ្ហាហិរញ្ញវត្ថុ។ ក្នុងនោះទាក់ទងនឹងកម្ចីគឺហាមជាដាច់ ខាត។ ក្នុងនោះប្រហែលជាអ្នកគួរប្រយ័ត្នមនុស្សសំបុរស។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រកបអាជីវកម្មនឹងទទួលបានលាភសំណាងដ៏ប្រសើរទាក់ទងនឹងអាជីវកម្មថ្មីដែលអ្នកទើបតែចាប់ផ្តើម។ ក្នុងនោះដៃគូជំនួញរបស់អ្នកមានភាពជឿជាក់យ៉ាងខ្លាំងចំពោះគម្រោងរបស់អ្នក។ ហេតុនេះផលចំណេញនឹងកើតឡើងដោយមិននឹកស្មាន ក៏ប៉ុន្តែត្រូវប្រកាន់ភាពស្មោះត្រង់ និងរួចរាយរាក់ទាក់។ ចំពោះអ្នកប្រកបការងាររដ្ឋ និងឯកជនគួរមានទំនាក់ទំនងក្រៅក្នុងឲ្យបានដិតដល់។ លើសពីនេះ កុំចាកចេញពីកន្លែងធ្វើការមុនម៉ោង កុំប្រើប្រាស់ពេលវេលាទៅនិយាយដើមចុងអ្នកដទៃ ពីព្រោះកិច្ចការរបស់អ្នកកំពុងមានមនុស្សមើលបំណាំ។

ឆ្នាំវក                                 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ ប៉ុន្តែប្រហែលជាថ្ងៃនេះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនោះឡើយ។ ហេតុដូច្នេះសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ កុំចូលរួមពិភាក្សារឿងដែលគ្មានប្រយោជន៍ ឬដែលមិនមែនជារឿងរបស់អ្នក ប៉ុន្តែគួរចាប់យកឳកាសដើម្បីភាពរីកចម្រើននៃការងាររបស់ខ្លួន។ ដោយឡែក សូមកុំពឹកផ្អែកលើលទ្ធផលរហ័សច្រើនពេក។ ចំពោះសុខសុវត្ថិភាពគួរឃុំគ្រងការងារបំផុតនៅពេលព្រឹក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគ ដែលទាក់ទាញបំផុតនាពេលអនាគត ក៏នឹងមិននាំមកនូវប្រាក់ចំណេញដែរ។ លោកអ្នកមិនទាន់ទទួលបានការផ្លាស់ប្តូរដ៏សំខាន់ៗ ល្អៗ ក្នុងកាលវិភាគនោះទេ។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ច។ ដោយឡែក ប្រហែលជា ដល់ពេលដែលអ្នកគួរយកចិត្តទុកដាក់នឹងការសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ និងការចូលរួមវគ្គសិក្ខាសាលាជាដើម។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅប្រក្រតី ប៉ុន្តែសូមព្យាយាមធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្នជាទីបំផុត ក្នុងនោះដែរ ត្រូវប្រើប្រាស់សមត្ថភាពខ្លួនឯងជាសំខាន់។ កុំស្វែងរកភាពជោគជ័យណាដែលរហ័ស សូមចំណាយពេលវេលាបន្តិចដើម្បីធានាបានភាពប្រកដប្រជា និងជោគជ័យជាទីគាប់ចិត្តក្នុងរយៈពេលវែង។ រាសីរបស់អ្នកមានទំនោរខ្លាំងទៅលើគំនិត ដូច្នេះសូមប្រើប្រាស់ពេលវេលានេះដើម្បីពិភាក្សា ផ្តោះផ្តូរយោបល់ ក៏ដូចបង្កើតគំនិតច្នៃប្រឌិតថ្មី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនងជាទំនាក់ទំនងមានភាពមិនល្អប្រសើរនោះទេ ជាមួយមិត្តភក្តិរួមក្រុមការងារ និងថា្នក់លើ។ រាល់ការផ្តល់យោបល់ណាមួយរបស់អ្នកនឹងមិនសូវទទួលការយល់ស្រប ឬគិតក្នុងផ្លូវល្អនោះទេ ដូច្នេះកុំចូលរួមក្នុងការពិភាក្សាប្រសិនបើអាចធ្វើទៅបាន។ លោកអ្នកក៏គួរប្រុងប្រយ័ត្នក្រែងមានការចាញ់បោកបញ្ឆោតគេ ជាពិសេសទាក់ទងនឹងទំនុកចិត្តតែម្តង។ ការរក្សាជំហរ ពិនិត្យវាយតម្លៃ និងប្រើប្រាស់បទពិសោធន៍អាច ឲ្យអ្នកជៀសផុតពីបញ្ហាស្មុគ្រស្មាញក្នុងពេលនេះ។ ចំពោះជំនួយសូមមានកំរិត។  

ចំណាំ៖

ឆ្នាំទាំង៤​ ជូត ឆ្លូវ ថោះ ម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងលុយកាក់ សម្ភារ និងតំណែងការងារមានភាពវិជ្ជមានណាស់។ ក្នុងនោះរាល់ការប្រាថ្នាទាំងឡាយនឹងត្រូវបាន បំពេញ។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner