«រូបវន្តបុគ្គល នីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រី ភាពបរិស្ថាន ពីក្រសួងបរិស្ថាន»

ភ្នំពេញ៖ រូបវ័ន្តបុគ្គល នីតិបុគ្គលដែលមានស្នាដៃឆ្នើម ចូលរួមជាមួយ ក្រសួងបរិស្ថាន ក្នុងការផ្លាស់ប្ដូរឥរិយាបទសង្គម មកប្រតិបត្តិ មេត្រីភាព បរិស្ថាន ទទួលបណ្ណសរសើរមេត្រីភាពបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ។

ប្រភពក្រសួងបរិស្ថានបានបញ្ជាក់ថា ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់បានមានប្រសាសន៍ថា កម្មវិធី នេះរៀបចំឡើងដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួម និង បំផុសចលនាការរស់នៅស្អាត ភូមិឋានស្អាត ដើម្បីធ្វើយ៉ាងណា ឱ្យកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់មេត្រីភាពបរិស្ថាន កាន់តែមានភាពល្អប្រសើរ។

ឯកឧត្តមបន្តថា យើងបាននិងកំពុងលើកកម្ពស់សកម្មភាពសាលា មេត្រីបរិស្ថាន អារាមមេត្រីបរិស្ថាននិងស្ថាប័នមេត្រី បរិស្ថាន។ក្រសួងបរិស្ថានតែងលើកទឹកចិត្ត និងទទួលស្គាល់ដល់ការ ខិតខំប្រឹង ប្រែងរបស់ពលរដ្ឋកម្ពុជា ស្ថាប័នសាធារណៈ ស្ថាប័ន ឯកជន អង្គការ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុង វិស័យបរិស្ថាន។ អ្វីដែលកម្ពុជាចង់បានគឺ «ភូមិឋានស្អាត ការរស់នៅស្អាត សុខភាពល្អ សហគមន៍បវរ សង្គមរុងរឿង»ដើម្បីឈានឆ្ពោះទៅ កម្ពុជាប្រកបដោយភាព រុងរឿង។

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាពនៃ សង្គម កម្ពុជាដែលជាចំណែកនៃការចូលរួមរបស់យើង ទាំងអស់គ្នា មិនថាដៃគូរអភិវឌ្ឍន៍ វិស័យឯកជន វិស័យសាធារណៈ និងមន្រ្តីគ្រប់ លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ក្នុងការចូលរួមធ្វើកិច្ចការធ្វើឱ្យមាន ការផ្លាស់ប្ដូរឥរិយាបទ ការគិតគូរ និងផ្នត់គំនិតចំពោះបរិស្ថាន។

នាឱកាសនោះដែរ លោកស្រី Nancy J. Eslick នាយកបេសកកម្មរ បស់ USAID បានថ្លែងថា ពិធីថ្ងៃនេះគឺជាការទទួល ស្គាល់នូវការ ខិតខំ ប្រឹង ប្រែងរបស់យុវជនកម្ពុជា។ជាង៦០ភាគរយនៃប្រជាជន កម្ពុជាគឺជាយុវជនដែលមានសក្ដានុពលសម្រាប់ប្រទេសជាតិក្នុងនោះផងដែរគឺការចូលរួមក្នុងការអភិរក្សនិងកិច្ចគាំពារបរិស្ថាន។USAIDបានសហការជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការផ្សព្វផ្សាយការផ្លាស់ប្ដូរឥរិយាបទសង្គមរបស់គម្រោងអនាគតបៃតង ក្រោម ប្រធានបទ «ការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារឹម ពីឈើប្រណិត»។ លោកស្រីសូមអរគុណដល់ក្រសួងបរិស្ថាន ជាពិសេសឯកឧត្ដមរដ្ឋមន្រ្តី ក្នុងកិច្ចសហការល្អក្នុងវិស័យបរិស្ថាន យ៉ាងល្អកន្លងមក។

គួរឲ្យដឹងថា រូបវ័ន្តបុគ្គល នីតិបុគ្គល ដែលទទួបណ្ណសរសើរ ក្នុងពិធីនេះ មកពីអន្តរវិស័យ ទាំងវិស័យសាធារណៈ និងឯកជន សរុបចំនួន ៦៨រូប៕(ប្រភពក្រសួងបរិស្ថាន)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner