ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Paunline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មអាណត្តិការងារនៅកម្ពុជា ។

សូមជម្រាបថានលោកជំទាវ ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) បានក្លាយជាអ្នកសម្របសម្រួលរបស់អង្គការ សហប្រជាជាតិ និងជាតំណាងអង្គការកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៨ រហូតមកដល់ពេលចប់បេសកកម្មអាណត្តិការងារ នៅព្រះរាជា ណាចក្រកម្ពុជា ដែលមានរយៈពេលប្រមាណ ៥ឆ្នាំ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner