រុស្ស៊ីចោទសហរដ្ឋអាមេរិក ពីការបង្កើនសមត្ថភាពជីវសាស្ត្រយោធាទូទាំងពិភពលោក

ម៉ូស្គូ៖ យោធារុស្ស៊ីនៅថ្ងៃពុធបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបន្តបង្កើតសក្តានុពលជីវសាស្ត្រយោធារបស់ខ្លួននៅក្នុងតំបន់ផ្សេងៗនៃពិភពលោក ដោយទាញយកអត្ថប្រយោជន៍ពីគម្លាតនៅក្នុងច្បាប់អន្តរជាតិ។

ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Igor Kirillov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តនៅក្នុងប្រទេសផ្សេងៗគ្នា ហើយភ្ជាប់ពួកវាទៅនឹងប្រព័ន្ធបង្រួបបង្រួម។ លោកបានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយថា នៅក្នុងទឹកដីជាប់ព្រំដែនរុស្ស៊ី និងចិនតែមួយប៉ុណ្ណោះ គ្រឿងបរិក្ខារប្រហែល ៦០ ទីតាំងត្រូវបានធ្វើទំនើបកម្មចាប់តាំងពីឆ្នាំ២០០៥ ដោយមានការឧបត្ថម្ភថវិកាពីយោធាអាមេរិក។

លោក Kirillov បានកត់សម្គាល់ទៀតថា អាមេរិកបានចំណាយប្រាក់ជាង ៥ពាន់លានដុល្លារលើកម្មវិធីជីវសាស្រ្តយោធាចាប់តាំងពីឆ្នាំ២០០៥។

បើតាមលោក Kirillov បរិក្ខារជីវសាស្រ្តទាំងនេះកំពុងអនុវត្តការងារក្នុងវិស័យចំនួនបី រួមមាន៖ ការត្រួតពិនិត្យស្ថានភាពជីវសាស្រ្តនៅក្នុងតំបន់ដែលបានស្នើឡើងសម្រាប់ការដាក់ពង្រាយផ្នែកយោធានៃអង្គការណាតូ, ការប្រមូល និងបញ្ជូនអតិសុខុមប្រាណដែលមានគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក និងសិក្សាភ្នាក់ងារសក្តានុពលនៃអាវុធជីវសាស្រ្ត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner