ប្រធានាធិបតីអ៊ុយក្រែន បញ្ជាឱ្យបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីជាផ្លូវការ

កៀវ៖ សេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានណែនាំរដ្ឋាភិបាលរបស់លោកឱ្យធ្វើជាផ្លូវការ នូវការបញ្ឈប់ការធ្វើពាណិជ្ជកម្មរបស់អ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍ខាងលើនេះបានបន្ថែមទៀតថា តាមពិតទៅ ប្រតិបត្តិការនាំចូល និងនាំចេញរវាងអ៊ុយក្រែន-រុស្ស៊ីត្រូវបានបញ្ចប់ទាំងស្រុង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមកម្ល៉េះ។

យោងតាមសេវាសារពើពន្ធរបស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា អ៊ុយក្រែនបានទទួលកំណើន ៣៨.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីក្នុងឆ្នាំ២០២១ ជាមួយនឹងតម្លៃ ១០.០៩ពាន់លានដុល្លារ។

រីឯការនាំចេញ បានកើនឡើង ២៦.៥ភាគរយ ដល់តម្លៃ ៣.៤៤ពាន់លានដុល្លារ ខណៈដែលការនាំចូលវិញ កើនឡើង ៤៥.៩ភាគរយដល់តម្លៃ ៦.៦៥ពាន់លានដុល្លារ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner