នាយករដ្ឋមន្ត្រីថៃសារភាពថា គ្មានសញ្ញាយកឈ្នះសង្គ្រាមកូវីដ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានទទួលស្គាល់ថា ការបញ្ចប់ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេសថៃ គឺមិនត្រូវបានគេមើលឃើញនោះទេ ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ក្រុមដែលមានហានិភ័យ រួមទាំងកុមារតូចៗដែលមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីទទួលការចាក់វ៉ាក់សាំង Covid-19 របស់ពួកគេឱ្យបានឆាប់ តាមដែលអាចធ្វើបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃទី៦ មេសាថា នាយករដ្ឋមន្ត្រីចង់ព្រមានសាធារណជនថា ការផ្ទុះឡើងទំនងជាមិនអាចបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ហើយបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃការឆ្លង និងការស្លាប់ក្នុងចំណោមកុមារតូចៗ។

ឧត្តមសេនីយ Prayut តាមរយៈសេចក្តីថ្លែងការណ៍ ក៏បានជំរុញដល់គ្រួសារដែលមានកុមារអាយុចាប់ពី ៥ ឆ្នាំឡើងទៅគួរតែចាក់វ៉ាក់សាំងពួកគេ ដើម្បីកាត់បន្ថយឱកាសនៃការវិវត្តន៍នៃរោគសញ្ញាធ្ងន់ធ្ងរជាងនេះ ប្រសិនបើឆ្លងមេរោគនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា កុមារតូចៗមួយចំនួនដែលបានស្លាប់បន្ទាប់ពីឆ្លងមេរោគ Covid-19 ត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញថា មិនបានទទួលថ្នាំបង្ការប្រឆាំងនឹងមេរោគនេះទេ។

ជាការកត់សម្គាល់ ថៃនៅតែបន្តឆ្លងប្រចាំថ្ងៃរាប់ម៉ឺននាក់ និងស្លាប់មនុស្សព្រោះកូវីដ រាប់សិបនាក់។ ជាក់ស្តែង នាព្រឹកថ្ងៃទី៧ មេសា បានប្រកាសថា ឆ្លងថ្មីជាង ២៦០០០នាក់ ស្លាប់ ៩១នាក់បន្ថែមទៀត ត្រឹមពេល២៤ម៉ោងចុងក្រោយ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner