ក្រសួងអប់រំ និងអង្គការ CONFEJES ជំរុញសកម្មភាពកីឡា និងយុវជន

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី Louisett Renee THIBO អគ្គលេខាធិការអង្គការ CONFEJES ដើម្បីលើកកម្ពស់បន្ថែម នៃការអភិវឌ្ឍវិស័យកីឡា និងយុវជន។

នៅក្នុងជំនួបកិច្ចប្រជុំ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា (ចៅពញាហុក) ឯកឧត្តម ប៊ូ ជុំសេរី និងលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិនេះបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយអង្គការ CONFEJES លើវិស័យកីឡា និងយុវជន ។ ចូលរួមសកម្មភាពរបស់អង្គការ CONFEJES ចាប់ពីឆ្នាំ២០២៣ តទៅ ដោយផ្តោតទៅលើកម្មវិធីអភិវឌ្ឍន៍យុវជន និងកីឡាគ្រប់កម្រិត ។ ជាមួយគ្នានេះដែរ ក៏បន្តពង្រឹងការចូលរួមរបស់ប្រតិភូកីឡានៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាហ្វ្រង់កូហ្វូនីផងដែរ ។

នៅក្នុងជំនួបដ៏មានសារៈសំខាន់មួយនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា និងអគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន និងមន្ត្រីមួយចំនួនទៀត ក្រោមចំណុះក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ សារ៉ាន ទីងី

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner