ទូទាត់ប្រាក់ឆ្លងធនាគារ ដោយឥតគិតថ្លៃសេវាតាមរយៈ KHQR Code ជាមួយធនាគារ ជីប ម៉ុង
ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សជាមួយបច្ចេកវិទ្យាឌីជីថល បានដាក់ឱ្យដំណើរការនូវសេវាទូទាត់តាមរយៈ KHQR Code ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់ទូទាត់ប្រាក់ឆ្លងធនាគារជាច្រើននៅកម្ពុជាបានដោយងាយស្រួល ហើយមិនអស់ថ្លៃសេវាទៀតផង ។
អតិថិជនធនាគារ ជីប ម៉ុង ទាំងអស់ នឹងកាន់តែអស់បារម្ភក្នុងការទូទាត់ប្រាក់ ដោយគ្រាន់តែធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីទូរស័ព្ទ Chip Mong Bank App ឥឡូវនេះ លោកអ្នកអាចចាប់ផ្ដើមទូទាត់ថ្លៃទំនិញ ឬសេវាកម្មនានាជាមួយ KHQR Code នៅគ្រប់ទីកន្លែងដែលមានសញ្ញា KHQR Code។ លើសពីនេះ ជាមួយ KHQR Code របស់ធនាគារ ជីប ម៉ុង អតិថិជនរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗនៅក្នុងប្រទេសកម្ពុជាក៏អាចធ្វើការស្កែនដើម្បីទូទាត់បានយ៉ាងងាយស្រួល និងសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា KHQR Code គឺជាសេវាកម្មទូទាត់ប្រាក់ដែលបាន ផ្ដួចផ្ដើមឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីឱ្យអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើន អាចប្រើប្រាស់សេវាទូទាត់រួមគ្នាបានទៅលើទំនិញ ឬសេវាកម្មផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការដាក់ឱ្យដំណើរការ KHQR Code ក៏ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ធនាគារ ជីប ម៉ុង ដើម្បីផ្តល់សេវាកម្មទូទាត់ប្រាក់បែបឌីជីថលកាន់តែល្អប្រសើរជូនដល់អតិថិជន។ បេសកកម្មរបស់ធនាគារគឺផ្តល់ដំណោះស្រាយខាងសេវាធនាគារល្អបំផុតលំដាប់ពិភពលោក ជាមួយនឹងប្រសិទ្ធភាព សុវត្ថិភាព ភាពរហ័សទាន់ចិត្ត ចំណេញ ទាំង ពេលវេលា និង ថវិកា ហើយអាចបំពេញបានតម្រូវការប្រចាំថ្ងៃ របស់ អតិថិជន ៕ ដោយ ៖ គ្រី សម្បត្តិ