កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)
យុទ្ធនាការចាក់ដូសជម្រុញបាននិងកំពុងសម្រុកថែមទៀតបើទោះបីជាតួលេខឆ្លងកូវីដ១៩ បានស្ថិតក្នុងខ្ទង់ជាង២០ក៏ដោយ។ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ តួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣ មានចំនួន ១ម៉ឺន ១៣៦នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ គិតត្រឹមថ្ងៃ នេះបានសរុបចំនួន ៨លាន ១៧ពាន់ ៦១០នាក់ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃពុធនេះវិញ, ចំនួនមនុស្សបានចាក់មាន ២ពាន់ ៦៥០នាក់។ តួលេខអ្នកចាក់វ៉ាក់សាំង ដូសទី៤ រយៈពេល ៨៤ថ្ងៃ កន្លងមកនេះ បានចំនួន ១លាន ១៩ម៉ឺន ៩ពាន់ ២០៨នាក់ ។
កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិត ត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៤លាន ៨៣ម៉ឺន ៩ពាន់ ២៤០នាក់ ដែលស្មើនឹង ៩២,៧៥ភាគរយ ។
ដោយឡែកក្នុងរយៈពេល ៤៣ថ្ងៃកន្លង មកនេះទៀត ការចាក់វ៉ាក់សាំង លើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣១ម៉ឺន ៥ពាន់ ១០៥នាក់ ដែលស្មើនឹង ៥១,៥៩ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕